ក្រសួងធនធានទឹកជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានប្រកាសផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ នៅតាមបណ្តាលខេត្ត ចំនួន៨ ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធសម្ពាធទាប នៅប្រទេសជិតខាង ដែលជះឥទ្ធិពលមកលើកម្ពុជា បង្កឲ្យ មានភ្លៀងជោគជាំ ហើយអាចបណ្តាលឲ្យ មានជំនន់ទឹកភ្លៀងថែមទៀតផង។
បើតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលចុះហេត្ថលេខា ដោយលោករដ្ឋមន្រ្តី លឹម គានហោ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ បានឲ្យដឹងថា ខេត្តទាំង៨នោះ រួមមាន ៖ ខេត្តក្រចេះ, ស្ទឹងត្រែង ,រតនគិរី ,មណ្ឌលគិរី ,ព្រះវិហារ ,ឧត្តរមានជ័យ ,សៀមរាប និងខេត្តកំពង់ធំ ដែលខេត្តទាំងនេះ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣។ Cambodia News