អា​ជ្ញាធរ​បង្ហាញ​ជន​ដៃ​ដល់​បាញ់​សម្លាប់​មនុស្ស​១២​នាក់​នៅ​អា​ម៉េរិក

បើ​តាម​ ក្រុម​អ្នក​ស៊ើប​អង្កេត​បង្ហាញ​ថា បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​រហូត​ដល់ ១២​នាក់​នៅ​សហរដ្ឋ​អាម៉េរិក​បាន​បម្រើ​ការ​​នៅ​កង​ទាហាន​ជើង​ទឹក​បួន​ឆ្នាំ មុន​ពេល​ក្លាយ​ជា​អ្នក​ធ្វើ​ការ​កុង​ត្រា​ដល់​ក្រសួង​ការ​ពារ​ជាតិ។ ខ្មាន់​កាំភ្លើង​ដែល​មាន​វ័យ ៣៤​ឆ្នាំ​រូប​នេះ​មាន​ឈ្មោះ​ថា Araran Alexis។

អតីតទាហាន​ដែល​ទទួល​បាន​ការ​ តែង​តាំង​រូប​នេះ​បាន​បើក​ការ​វាយ​ប្រហារ​នៅ​ទីលាន​កង​ទាហាន​ជើង​ទឹក​ អាម៉េរិក​នៅ​ទីក្រុង​វ៉ាស៊ីងតោន បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅ​មូលដ្ឋាន​ទ័ព​នោះ ដែល​មាន​ចំណាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​សេតវិមាន និងទី​ក្រុង​រដ្ឋបាល​អាម៉េរិក​ មុន​ពេល​ដែល​នគរបាល​បាន​បាញ់​សម្លាប់​រូប​គាត់។

លោក Alexis ធ្លាប់​មាន​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​ចំនួន​ពីរលើក ហើយ​បើ​តាម​កង​ទ័ព​ជើង​ទឹក​ឲ្យ​ដឹង​ថា​រូប​លោក​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ កង​ទាហាន​ជើង​ទឹក​កាល​ពី​ឆ្នាំ ២០១១ បន្ទាប់​ពី​រូប​លោក​មាន​បញ្ហា​ប្រ​ព្រឹត្ត​ខុស​ឆ្គង​មួយ​ចំនួន។

ថ្មីៗ ​លោក​ទទួល​បាន​នូវ​ការ​លើក​លែង​ទោស​ដោយ​សម្ងាត់​ដើម្បី​អាច​ចាប់​ផ្តើម​ធ្វើ ​ការ​ជា​អ្នក​ទទួល​ការ​ងារ​កុង​ត្រា​ផ្នែក​ស៊ីវិល​នៅ​មូលដ្ឋាន​ទាហាន​ជើង​ ទឹក។

លោក អូបាម៉ា​ ប្រ​ធានា​ធិបតី​អាម៉េរិក​បាន​ឲ្យ​ដឹង​ថា ប្រ​ទេស​នេះ​បាន​ពើប​ប្រទះ​នឹង​ការ​សម្លាប់​រង្គាល​ដោយ​អាវុធ​ជា​ថ្មី​ម្តង​ ទៀត​ហើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close