កត្តាប្រឈមមុខទៅនឹងជំងឺរលាកស្រោមខួរ
សុខភាព៖ ជំងឺរលាកស្រោមខួរ ក្បាលគឺជាការរលាកទៅលើភ្នាសនៅ ព័ទ្ធជុំវិញខួរក្បាល និងខួរឆ្អឹង ខ្នង ហើយជាធម្មតាវាកើតឡើងដោយសារការរាលដាលនៃជំងឺឆ្លង ។ ការឡើងហើមដែលមានការ ពាក់ព័ន្ធនឹងការរលាកស្រោមខួរក្បាល សញ្ញាសំខាន់សម្រាប់ចង្អុល បង្ហាញជំងឺនេះ រួមមាន ឈឺក្បាល ក្តៅខ្លួន និងរឹងករ ហើយវាច្រើនកើតលើកុមារអាយុតិចជាងប្រាំឆ្នាំ។
ភាគច្រើននៃករណីជំងឺរលាកស្រោមខួរក្បាលដោយសារវីរ៉ុសកើតឡើងលើកុមារ អាយុតិចជាង ៥ឆ្នាំ ។ កាលពីមុន ជម្ងឺរលាកស្រោមខួរដោសាបាក់តេរីជាធម្មតាក៏ ប៉ះ ពាល់ទៅលើក្មេងតូចៗដែរ ។ ប៉ុន្តែចាប់តាំងពីពាក់កណ្តាលឆ្នាំ ១៩៨០មក លទ្ធផលនៃការ ការពារតាមរយៈការចាក់វ៉ាកសាំងអោយកុមារ ។
ស្ត្រីមានផ្ទៃពោះ៖ ប្រសិនបើអ្នកមានផ្ទៃពោះ គឺអ្នកប្រឈមកាន់តែខ្លាំងក្នុងការឆ្លងជំងឺ Listeriosis ដែលបង្កឡើងដោយបាក់តេរី Listeria និងធ្វើអោយរលាកស្រោមខួរ ។ ប្រសិនបើអ្នកមានជម្ងឺ Listeriosis កូននៅក្នុងផ្ទៃរបស់អ្នកក៏ត្រូវប្រឈមមុខដែរ ។
កត្តាដែលធ្វើអោយប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយដូចជា ជំងឺ អេដស៍ ទឹកនោមផ្អែម និងប្រើថ្នាំទប់ទលប្រព័ន្ធភាពស៊ាំក៏អាចធ្វើអោយប្រឈមកាន់តែ ខ្លាំងនឹងជំងឺរលាកស្រោមខួរដែរ ។ ការកាត់អណ្តើក ដែលជាផ្នែកមួយដ៏សំខាន់ សម្រាប់ប្រព័ន្ធភាពស៊ាំប្រហែលជាប្រឈមកាន់តែខ្ពស់៕ វត្តី/Cambodia News