ព្រះ​អង្គ​ម្ចាស់​ William ​ចាក​ចេញ​ពី​ការងារ​កង​ទ័ព​ ដើម្បី​ទៅ​ពង្រីក​ការងារ​សប្បុរស​ធម៌

ប្រមុខ​កងទ័ព​អាកាស​អង់គ្លេស​បាន​ សម្ដែង​នូវ​ ការ​ដឹង​គុណ​ចំពោះ​ការ​ចូលរួម​អាជីព​ជា​យោធា​របស់​ព្រះ​អង្គ​ម្ចាស់​ William ​បន្ទាប់​ពី​ព្រះអង្គ​បាន​ប្រកាស​ថា​នឹង​ចាក​ចេញ​ពី​ការងារ​កង​ទ័ព​ ដើម្បី​ទៅ​ពង្រីក​ការងារ​សប្បុរស​ធម៌​របស់​ព្រះ​អង្គ។

ព្រះ ​អង្គ​ម្ចាស់​ William ​បាន​បញ្ចប់​ការងារ​ពី​ក្រុម​កង​ទ័ព​សង្គ្រោះ​ផ្នែក​អាកាស​ ក្រោយ​ពេល​ដែល​បាន​បម្រើ​ការងារ​នេះ​អស់រយៈ​ពេល​ជាង​៧​ឆ្នាំ​កន្លះ​មក​នោះ​ ដោយ​ព្រះ​អង្គ​បាន​ចូលរួម​ចំនួន​ ១៥៦​ប្រតិបត្តិការ​ ដែល​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ចំនួន​ ១៤៩​នាក់។​

ប្រមុខ​ទ័ព​អាកាស​ លោក​ Andrew Pulford ​មាន​ប្រសាសន៍​ថា​ ព្រះ​អង្គ​ម្ចាស់​ William ​បាន​ចូលរួម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មនុស្ស​ដោយ​ផ្ទាល់​ ហើយ​ជា​ញឹកញាប់​គឺ​នៅ​ក្នុង​​ស្ថានភាព​​ដែល​មាន​តម្រូវការ​ខ្លាំង​។​

ព្រះរាជដំណាក់ Kensington បានឲ្យដឹងថា ព្រះ​អង្គ​ម្ចាស់​ William​ បាន​សម្រេច​ថា​នឹង​ពង្រីក​ការងារ​របស់​ព្រះអង្គ​នៅ​ក្នុង​ការងារ​អភិរក្ស​ ជាពិសេស​ជាមួយ​នឹង​ការ​អភិរក្ស​​សត្វកម្រ​ដែល​​ជិត​ផុត​ពូជ​​ហើយ​​កំពុង​ជួប ​គ្រោះថ្នាក់​ ព្រមទាំង​បន្ត​ការងារ​ជាមួយ​នឹង​សកម្មភាព​សប្បុរសធម៌​របស់​ព្រះអង្គ​ដែល​ ទាក់​ទង​នឹង​កុមារ,​ អតីត​យុទ្ធជន​ ​និង​សមាជិក​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ៕(Radio Australia)

Related Articles

Back to top button
Close
Close