បញ្ហាសុខភាពផ្លូវភេទរបស់បុរស
សុខភាព៖ បញ្ហាផ្លូវភេទរបស់បុរសមានន័យថា ជាបញ្ហា ឬការអសមត្ថភាពទាំងឡាយណាដែលកំពុងតែកើតឡើងនៅក្នុងផ្នែកណាមួយនៃ រាងកាយដែលធ្វើអោយរាំងស្ទះដល់ការសប្បាយខាងសកម្មភាពផ្លូវភេទរបស់ ដៃគូរួមភេទទាំងពីរនាក់។
បុរសច្រើនតែមានបញ្ហាជាងគេដូចជា ការងាប់លិង្គ, ភាពមិនធម្មតានៃការបាញ់ទឹកកាម ឬឆាប់ចេញទឹកកាមពេក, ទឹកកាមបាញ់ឡើងលើចូលផ្លោកនោម និង មិនមានចំណង់ផ្លូវភេទតែម្តង។
ថ្វីបើបញ្ហាទាំងឡាយនៃការអសមត្ថភាពផ្លូវភេទតែងតែអាចព្យាបាលបាន ភាគច្រើនក៏ដោយ ក៏មានមនុស្សជាច្រើនមានការអៀនខ្មាស់ក្នុងការនិយាយវាដោយបើកចំហរដែរ ។ ការដែលនិយាយប្រាប់កាន់តែច្បាស់អំពីបញ្ហាសុខភាពផ្លូវភេទជាមួយនឹង ជម្រើសព្យាបាលដែលអាចធ្វើបាននោះនឹងជួយអោយប្រាកដថាបុរសម្នាក់នោះ នឹងមានភាពកាន់តែប្រសើជាងមុន៕ វត្ត/Cambodia News