ក្រសួងមហាផ្ទៃអនុញ្ញាតិឲ្យគណបក្សសង្រ្គោះជាតិធ្វើមហាបាតុកម្ម តែ១ថ្ងៃ ដោយគ្មាន ការដង្ហែក្បួន
នាង/Cambodia News
ភ្នំពេញ៖ សំណើសុំធ្វើមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិនៅ ថ្ងៃអាទិត្យទី១៥ដល់ថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតិតែ០១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៦:០០នាទី ព្រឺក ដល់ម៉ោង ១៨:០០នាទីល្ងាច ទីលានប្រជាធិបតេយ្យ។
ហាមធ្វើការប្រមូលផ្តុំ និងការស្នាក់នៅពេលយប់ នៅទីលានប្រជាធិបតេយ្យ ឬទីកន្លែងសាធារណៈដទៃទៀត។ និងហាមមិនអនុញ្ញាតិឲ្យធ្វើ បាតុកម្មនៅថ្ងៃទី ១៦ និងថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៣ ឡើយ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ផ្ញើទៅកាន់អភិបាលរាជធានីភ្នំពេញ ដែលមានដូចខាងក្រោមនេះ ៖