បញ្ហា ដែលបង្អាក់ស្ត្រី មិនឲ្យដល់ចំនុចកំពូលក្នុងពេលរួមភេទ
សុខភាព៖ ជាការពិតណាស់ ការរួមភេទ ដែលសមស្របតាមក្បួនខ្នាត គឺមិនសំដៅលើភាពរីករាយតែភាគីបុរស ចំណែកឯភាគីស្ត្រីមិនមានការឈានដល់ចំនុចកំពូលនោះទេ។
តាមការបង្ហាញពីអ្នកឯកទេសខាងសុខភាព បានឲ្យដឹងថា ការដែលស្ត្រី មិនបានទទួលនូវសម្រើបដល់កំពូលនោះ វាអាចទាក់ទងនឹងបញ្ហាផ្លូវកាយ ឬក៏ផ្លូវចិត្ត ដូចជា ភាពសាំញាំ ឬក៏ធុញទ្រាន់នឹងការរួមភេទ ដែលទាក់ទងទៅនឹងបរិយាកាសជាដើម។
ការទំនាក់ទំនងរបស់ពួកគេ មានបញ្ហា មានភាពអៀនខ្មាសរបស់ស្ត្រី ក្នុងដំណើរការរួមភេទ មានការឈឺចាប់រាងកាយ ឬផ្លូវចិត្ត ដូចជាការចាប់បង្ខំរួមភេទជាដើម បញ្ហាជំងឺដែលមានឥទ្ធិពលទៅលើអ័រម៉ូន ឬសរសៃប្រសាទ ផលរំខានរបស់ថ្នាំ ប្រចាំកាយ នឹងកង្វះចំណេះដឹង ពីរឿងលើគ្រែ៕ វត្តី/Cambodia News