អង្គការសង្គមស៊ីវិលស្នើឲ្យដោះលែងអ្នកភូមិបឹងកក់ ១៥នាក់
ភ្នំពេញ: កាលពីថ្ងៃសុក្រ អង្គការសង្គមស៊ីវិល បានស្នើឪ្យមានការដោះលែងស្ត្រីអ្នកភូមិបឹងកក់ទាំង១៥នាក់ ដែលបានត្រូវបានកាត់ទោសឪ្យជាប់ពន្ឋធានាគារទាក់ទិនទៅនឹងទំនាស់ដីធ្លី និងអ្នកការពារសិទ្ឋិមនុស្សដទៃទៀត
អង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានលើកឡើងថា ការប្រព្រឹត្តិបែបនេះមកលើស្ត្រី អាចចាត់ទុកថា ជាការគំរាមកំហែងដល់ប្រជាជនដទៃទៀត កុំឲ្យមានការការពារសិទ្ធិដីធ្លីរបស់ខ្លួនទៀត។
សូមរំលឹកថា អ្នកភូមិបឹងកក់ទាំង១៥នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ឧសភា ដោយអាជ្ញាធររាជធានីភ្នំពេញ លើការតវ៉ាបញ្ហាទំនាស់ដីធ្លី និងត្រូវបានកាត់ទោសឪ្យជាប់ពន្ឋធនាគារ ដោយតុលាការក្រុងភ្នំពេញ នៅ២ថ្ងៃបន្ទាប់ ពីបទចោទប្រកាន់ កាន់កាប់ដីធ្លីសាធារណៈនិតិបុគ្គលខុសច្បាប់៕