គណបក្សពលករអូស្ត្រាលីកំពុងរើសមេដឹកនាំបក្សថ្មីបន្ទាប់ពីការចាញ់ឆ្នោត
សមាជិកសភាមកពីគណបក្សពល ករអូស្ត្រាលី ផ្តើមតំរង់ជួរគ្នាជាសាធារណៈដើម្បីឈរឈ្មោះធ្វើជាបេក្ខជនមេដឹក នាំគណបក្សរបស់ខ្លួន។
លោក Bill Shorten បានសម្រេចថា លោកនឹងឈរឈ្មោះជាបេក្ខភាពអ្នកដឹកនាំបក្ស ហើយប្រសិនជាគាត់បានជោគជ័យនោះ គាត់នឹងតែងតាំងលោកស្រី Tanya Plibersek ជាអនុប្រធានបក្ស។
លោក Anthony Albanese ដែលជាសមាជិកឈានមុខវ័យក្មេងក្នុងជួររដ្ឋាភិបាល ត្រូវបានគេគិតថាទំនង ក្លាយជាដៃគូប្រគួតប្រជែងតែម្នាក់គត់ ជាមួយលោក Shorten ប៉ុន្តែលោក Albanese មិនទាន់ប្រកាសជាសាធារណៈថាលោកចង់ឈរឈ្មោះជាមេដឹកនាំនៅឡើយទេ។
សមាជិក សភាគណបក្សពលករមកពីរដ្ឋ Queensland លោក Shane Neumann បានមានប្រសាសន៍ថា លោក Shorten នឹងមានអ្នកគាំទ្រច្រើន៕ (Radio Australia)