កូរ៉េខាងជើងយល់ព្រមឲ្យមានវិនិយោគអន្តរជាតិក្នុងតំបន់ឧស្សាហកម្ម Kaesong វិញ
កូរ៉េខាងជើងបានយល់ព្រមឲ្យមាន ការ វិនិយោគអន្តរជាតិក្នុងតំបន់ឧស្សាហ៍កម្ម Kaesong ដែលជាតំបន់សហប្រតិបត្តិការវិនិយោគរួមជាមួយកូរ៉េខាងត្បូង។
កូរ៉េ ខាងជើង និងខាងត្បូង បានព្រមព្រៀងបើកតំបន់ឧស្សាហ៍កម្មរបស់ខ្លួនជាថ្មីម្តងទៀតកាលពី ថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ៥ខែ ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកយោធានៃរបស់ប្រទេសជាបងប្អូន ទាំងពីរនេះ។
តំបន់ឧស្សាហ៍កម្មមួយនេះ កាន់កាប់ដោយកូរ៉េខាងត្បូង ដោយជួលបុគ្គលិកជាង ៥ម៉ឺននាក់ពីកូរ៉េខាងជើង ដែលជាកត្តានាំឲ្យមានវិបត្តិសាច់ប្រាក់ក្នុងក្រុង Pyongyang ក្រោយពេលបិទទ្វារ។
កាលពីខែមេសាកន្លងទៅនេះ ក្រោយពីមានការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី បីរបស់កូរ៉េខាងជើង បានធ្វើឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីដែលនាំឲ្យរដ្ឋាភិបាល ក្រុង Pyongyang ប្រកាសបិទតំបន់ឧស្សាហកម្ម Kaesong ៕ (Radio Australia)