រុស្ស៊ីបញ្ឈប់សំណើឲ្យមានកិច្ចប្រជុំកំពូលបន្ទាន់ពាក់ពន្ធ័ទៅនឹងវិបត្តិនៅប្រទេសស៊ីរី
លោក Gary Quinlan ជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មកពីប្រទេសអូស្ត្រាលី បានថ្លែងថា ប្រទេសរុស្ស៊ីបានបញ្ឈប់សំណើឲ្យមានកិច្ចប្រជុំកំពូលបន្ទាន់មួយ ពាក់ពន្ធ័ទៅនឹងវិបត្តិនៅប្រទេសស៊ីរី ហើយ។
កិច្ច ប្រជុំមួយនេះ ត្រូវបានគេយល់ថាជាការផ្តោតទៅលើផែនការរបស់ប្រទេសរុស្ស៊ី ក្នុងការដាក់អាវុធជាតិគីមីរបស់ប្រទេសស៊ីរីក្រោមការត្រួតពិនិត្យ របស់អន្តរជាតិ។
សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស បានប្រកាសថានឹងសហការជាមួយនិងងប្រទេសបារាំងក្នុងការដាក់ជូននូវ ដំណោះស្រាយមួយដែលអំពាវនាវឲ្យមានផែនការ និងការវិភាគទាំងឡាយលើវិបត្តិនៅប្រទេសស៊ីរី។
យ៉ាងណាមិញ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានមានប្រសាសន៍ថា ផែនការនេះ អាចនឹងជោគជ័យទៅបានដ៍រាបណាបណ្តាប្រទេសលោកខាងលិចជំទាស់នឹងការ ប្រើកម្លាំងគំរាមលើរបបដឹកនាំប្រទេសស៊ីរីសព្វថ្ងៃ៕ (Radio Australia)