ស្ត្រីគួរតែយល់ដឹង និងត្រៀមលក្ខណៈនៅពេលអស់រដូវ
សុខភាព៖ បញ្ហសុខភាពស្ត្រីគឺមាន ភាពស្មុកស្មាញច្រើនជាងមនុស្សប្រុស ជាធម្មតាសុខភាពពួកនាងច្រើនតែប្រែប្រួលទៅតាមដំណើរនៃឈាមរដូវជា រៀងរាល់ខែ មួយខែម្ដង ឬអាចមានភាពមិនទៀងទាត់ក៏មាន ដែលវាអាចក្លាយទៅជាភាពស៊ាំសម្រាប់ជីវភាពប្រចាំថ្ងៃទៅហើយ។
ប៉ុន្តែ នៅពេលដែលហៀបនឹងអស់រដូវទៅវិញនោះ ពួកគេត្រូវត្រៀមលក្ខណៈជាមុន ពិសេសគឺបញ្ហាសុខភាពដែលនឹងអាចមានការប្រែប្រួលថ្មីមួយទៀត ហើយបើសិនជាស្ត្រីខ្វះការថែរក្សាឲ្យបានត្រឹមត្រូវទេនោះ វាអាបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបាន។
ការឡើងទម្ងន់ខ្លាំងនៅពេលអស់រដូវវាអាចជាសញ្ញាណមួយប្រាប់ឲ្យ ដឹងថា ជាការមិនល្អ ព្រោះថាការឡើងទម្ងន់ធ្វើឲ្យខ្លាញ់ជាច្រើនរុំព័ទ្ធរាងកាយស្ត្រី ធ្វើឲ្យបាត់បង់ភាពស្រស់ស្អាត ពិសេសគឺវាអាចប្រឈមមុខខ្ពស់ទៅនឹងជំងឺមហារីកសុដន់ ដូច្នេះអ្នកគួរព្យាយាមសម្រកទម្ងន់ឲ្យសមល្មម តាមការគួរ។
គ្រោះថ្នាក់កើតជំងឺបេះដូង មានលទ្ធភាពកើន ក្រោយពេលអស់រដូវ អាស្រ័យហេតុនេះ អ្នកគួរប្រឹងប្រែងទទួលទានត្រីតិចបំផុត ២ ដង ក្នុង ១ សប្តាហ៍។ ការស្រាជ្រាវបានបង្ហាញថា ទទួលទានត្រី ឬបំពេញបន្ថែមប្រេងត្រី អាចជួយទប់ស្កាត់មហារីកដោះ និងអូសបន្ថាយអាយុបន្ថែមបាន ២ ឆ្នាំ។
ចំពោះស្ដ្រីដែលមានអាយុ៥០ឆ្នាំឡើងទៅច្រើនកើតមានបញ្ហាពុកឆ្អឹងដូច្នេះ គួរតែបំពេញបន្ថែមនូវជាតិកាល់ស្យូមរៀងរាល់ថ្ងៃ ចាប់ពី១០០០ – ១២០០ mg នឹងគួរកាត់បន្ថយការទទួលទានស្រា ឲ្យបានច្រើនបើអាចធ្វើទៅបាន ព្រោះថាស្រាអាចធ្វើឲ្យស្ត្រីស្ថិតនៅក្នុងវ័យនេះមានការប៉ះពាល់ សុខភាពធ្ងន់ធ្ងរ៕ វត្តី/Cambodia News