ជនជាតិដើមអូស្រ្ដាលីម្នាក់ជាប់ឆ្នោតជាព្រឹទ្ធសមាជិកសភាអូស្រ្ដាលី
ការបោះឆ្នោតម្សិលមិញនេះ គឺជាជោគជ័យមួយសម្រាប់ពលរដ្ឋជនជាតិដើមអូស្រ្ដាលី ដោយហេតុថា នៅដែនដីប៉ែកខាងជើង គឺមានព្រឹទ្ធសមាជិកថ្មីម្នាក់ពីគណបក្ស Labor ដែលបានជាប់ឆ្នោតកាលពីម្សិលមិញ។
លោក ស្រី Nova Peris គឺជាអតីតកីឡាការិនីអូឡាំពិកដែលជាជនជាតិដើមអូស្រ្ដាលី។ លោកស្រី នឹងធ្វើសម្បថសច្ចាប្រណិធានជាស្រ្ដីជនជាតិដើមអូស្រ្ដាលីដំបូងគេ បំផុតដែលចូលធ្វើការនៅរដ្ឋសភាអូស្រ្ដាលីអាណត្ដិថ្មីនេះ។
នៅក្នុងសុន្ទរកថានៅក្រុងដារវិន លោកស្រី Nova Peris បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រួសាររបស់លោកស្រី ចំពោះសេចក្ដីស្រឡាញ់ និងការគាំទ្ររបស់ពួកគេលើរូបលោកស្រី៕(Radio Australia)