អាការៈ​​នៃ​ជំងឺ​រលាក​ប្លោក​នោម

សុខភាព៖ ប្រសិនបើ​អ្នក​មាន​ការ​នោម​ក្រ​ហាម ឬ​ឈឺ​, វា​អាច​មាន​បញ្ហា​មួយចំនួន​ ភាព​ដែល​អាច​កើតមានឡើង​នោះ​គឺ អ្នក​មាន​ជំងឺ​រលាក​ប្លោកនោម ប៉ុន្តែ​វា​ក៏​អាច​បណ្តាលមកពី​ជំងឺ​ដទៃ​ទៀត​ដែរ​ដូចជា ជំងឺ​កាមរោគ​ជាដើម​។​

indexជំងឺ​រលាក​ប្លោកនោម​ទំនោរ​ជា​កើតមាន​ចំពោះ​ស្ត្រី​ដែល​មាន​ការ​រួមភេទ​។ ជារឿយៗ​, ជំងឺ​រលាក​ប្លោកនោម​គឺ​បណ្តាលមកពី​បាក់តេរី​ចូលទៅក្នុង​បំពង់​បង្ហួរនោម​។​
​ការធ្វើ​ដូច​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​បន្ថយ​ឪ​កាស​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​រលាក​ប្លោកនោមៈ​

  • កុំ​ប៉ះ​ទ្វារមាស​ជាមួយនឹង​អ្វី​ដែល​បាន​ប៉ះ​ជាមួយ​នឹង​រន្ធ​គូ​ថ ដូចជា ស្រោមអនាម័យ​, សំលី​អនាម័យ​, ម្រាមដៃ​ជាដើម​
  • លាង​សម្អាត​ពីមុខ​ទៅក្រោយ ក្រោយ​ពី​ចេញ​ពី​បន្ទប់ទឹក​
  • នោម​ភ្លាមៗ​មុន និង​ក្រោយ​រួមភេទ​
  • ផឹកទឹក​អោយបាន​ច្រើន​

​ជំងឺ​កាមរោគ​អាច​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​រលាក​ប្លោកនោម​ដែរ​។ អាស្រ័យ​ទៅលើ​សរីៈ​ដែល​បង្ក​វា​, អ្នក​អាច​មាន​ការ​ក្រហាយ​, ហូរ​ទឹក​តាម​ទ្វារមាស​, ឈឺ​ពោះ​, ហូរ​ឈាម​មិន​ទៀងទាត់ ឬ​រោគសញ្ញា​ដទៃទៀត​។​
​សូម​ប្រើ​ស្រោមអនាម័យ​គ្រប់​ពេល​ដែល​អ្នក​រួម​ភេទ​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កាមរោគ​។​
​ក្នុង​ករណី​មួយ​ចំនួន​, រឿង​ល្អ​បំផុត​ដែល​ត្រូវ​ធ្វើ​គឺ​ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ​ដែល​អាច​មើល​ ពី​មូលហេតុ​នៃ​រោគ​សញ្ញា​របស់​អ្នក​។ វា​ជា​រឿង​សំខាន់​ដើម្បី​ទទួលបាន​នូវ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ត្រឹមត្រូវ​៕​ វត្តី​/យុវវ័យថ្មី​

Related Articles

Back to top button
Close
Close