កម្លាំងនគរបាល ក្រសួងមហាផ្ទៃបន្ដ ហ្វឹកហាត់ បង្កើនសមត្ថភាព ការពារសន្ដិសុខ
ភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែកញ្ញា កម្លាំងនគរបាល ក្រសួងមហាផ្ទៃ បានបន្ដហ្វឹកហាត់ បង្កើនសមត្ថ ភាពរបស់ខ្លួនដើម្បី ការពារសន្ដិសុខជូនប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់អំពើហិង្សាណាមួយ ដែលអាច កើតមានឡើង ។
ការហ្វឹកហាត់បង្កើតសមត្ថភាពខាងលើ នេះ ធ្វើឡើងក្រោមការដឹកនាំពីសំណាក់ លោកឧត្ដមសេនីយ៍ឯក គាត ច័ន្ទថារិទ្ធ និង មេបញ្ជាការ ថ្នាក់ឧត្ដមសេនីយ៍មួយចំនួន ទៀត ។
មន្ដ្រីនគរបាល ដែលចូលរួមហ្វឹកហាត់ នេះ បានឱ្យដឹងថា កម្លាងនគរបាលត្រូវតែ ធ្វើការតាមបទបញ្ជា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជៀសវាងមាន អំពើហិង្សា ឬក៏សកម្មភាពចលាចលណា មួយដែលកើតឡើងនៅក្នុងសង្គម ៕ នាង/Cambodia News