នាយករដ្ឋមន្ត្រីទីម័រខាងកើត​ ជួប​ជា​មួយ​លោក​ ហេង ​សំរិន ​

ភ្នំ​ពេញ​៖ នៅ​​ព្រឹក​​ថ្ងៃ​​ទី​៦ ខែកញ្ញានេះ​ នាយករដ្ឋមន្ត្រី​​ទីម័​រ​ខាង​​កើត​(East Timor) ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ក្នុង​ការ​​ស្នើ​សុំ​ចូល​​ជា​​សមា​ជិក​ASEAN ​ នឹង​​ដាក់​​កម្រង​ផ្កា​​នៅ​​វិមាន​ឯក​រាជ្យ បន្ទាប់​មក​​លោក​​នឹង​​ជួប​​ជាមួយ​​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន​។​

នាយករដ្ឋមន្ត្រីទីម័រខាងកើត នឹង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
នាយករដ្ឋមន្ត្រីទីម័រខាងកើត នឹង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

កាល ​ពី​​ថ្ងៃ​​ព្រហស្បតិ៍ នាយក​រដ្ឋមន្ត្រី​ទីម័​រខាង​កើត លោក កៃ រ៉ា​ឡា សា​ណា​ណា ហ្គោស​ម៉ៅ​( Kay Rala Xanana Gusmao) បាន​មកដល់​កម្ពុជា ដោយ​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម​ភាគី លោក ហ៊ុន សែន​។ ក្នុងជំនួប​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ​ឲ្យ​ប្រទេស​ទីម័​រខាង​កើត ចូល​ជា​សមាជិក​អាស៊ាន​។

​ ក្នុង​កិច្ចពិភាក្សា​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ចម ប្រសិទ្ធ និង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​របស់​ទីម័​រខាង​កើត ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការអភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម និង​បច្ចេកទេស រវាង​ប្រទេស​ទាំង​ពីរ​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ឲ្យដឹង លោក កៃ រ៉ា​ឡា សា​ណា​ណា ហ្គោស​ម៉ៅ​( Kay Rala Xanana Gusmao)  នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ៥ ដល់ ថ្ងៃទី​៨​ខែ​កញ្ញា តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន​។ សេចក្តី​ជូន​ព័ត៌មាន​បន្តថា  នាយករដ្ឋមន្ត្រី​រូបនេះ នឹង​បន្ត​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប​។ លោក​គ្រោង នឹង​ត្រឡប់​ទៅ​ប្រទេស​វិញ នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​។​

​កាលពី​ ឆ្នាំ​២០១០ នាយករដ្ឋមន្ត្រី​ប្រទេស​ទីម័​រខាង​កើត ធ្លាប់បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រួច​មក​ហើយ ក្នុង​គោលបំណង​ជួប​ជាមួយ​និស្សិត​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​វប្បធម៌​នៃ​ការកសាង​សន្តិភាព និង​ការ​អភិ​វ​ឌ្ឃ​នៅក្នុង​ពិភពលោក​។

លោក Gusmao បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី East Timor ចាប់តាំងពី​ឆ្នាំ​២០០៧ ហើយ​លោក​គឺ​ជា​ម្ចាស់​រង្វាន់ ស៊ីដ​នី សន្តិភាព​មួយរូប ។ កម្ពុជា បាន​ក្លាយ​ជា​សមាជិក​ទី​១០ ចុងក្រោយ​នៃ​អាស៊ាន កាលពី​ថ្ងៃ​ទី​៣០​ខែ​មេសា ឆ្នាំ​១៩៩៩៕ ​Cambodia News

Related Articles

Back to top button
Close
Close