ជំងឺគ្រុនផ្ដាសាយធំអាចចាក់ការពារបាន

ភ្នំពេញ៖ រៀងរាល់ឆ្នាំ មនុស្សពេញវ័យ​ពី​៥​ទៅ​ភាគរយ និង កុមារ​ពី​២០​ទៅ​៣០​ភាគរយ បានកើត ជំងឺ​គ្រុន​ផ្ដាសាយធំ ហើយ​ជំងឺ​នេះ​ជា​ជំងឺ ឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​គ្រុន ផ្ដាសាយ ។​

httpsamanthasteele.files_.wordpress.com201008evah_stockxchange.jpg​ពាក់ព័ន្ធ​នឹង​រោគសញ្ញា​វិញ ​ប្រសិនបើ​អ្នក​គ្រុនក្ដៅ​ពី​៣៩​ទៅ​៤០ អង្សា​សេ ដោយ​ឈឺក្បាល ក្អក​ខ្លាំង អស់ កម្លាំង​ល្ហិតល្ហៃ ឈឺខ្លួន​ប្រាណ លោក អ្នក​ពិតជា​កើត​ជំងឺ​គ្រុន​ផ្ដាសាយធំ ហើយ​។ វា​អាច​បង្កឱ្យមាន​ភាព​ធ្ងន់ធ្ងរ និង​ផលវិបាក​ជាច្រើន​ដែល​អាច​គំរាមកំហែង​ដល់​ជីវិត​មនុស្ស ។

មិន​តែ ប៉ុណ្ណោះ​ជំងឺ​ផ្ដាសាយធំ​អាច​ឆ្លងតាម រយៈ​ការ​ក្អក កណ្ដាស់ ការប៉ះពាល់​អ្នក ជំងឺ​ផ្ទាល់ ឬ​ការប៉ះពាល់​វត្ថុ​ដែលមាន វីរុស​ផ្ដាសាយ និង​តាមផ្លូវ​ដង្ហើម ។ ពិសេស​វា​អាច​ឆ្លងទៅ​អ្នកដទៃ​ដោយ​មិន ដឹងខ្លួន ព្រោះ​ទាល់តែ​ពីមួយថ្ងៃ​ទៅ​បួន ថ្ងៃ ទើប​ចេញ​ជា​រោគសញ្ញា ។

ពាក់ព័ន្ធ នឹង​វិធី​ការពារ​វិញ លោក​សាស្ដ្រាចារ្យ បាន​បញ្ជាក់ថា មនុស្ស​ធំ​និង​កុមារ​មាន អាយុ​ចាប់ពី​៦​ខែ​ឡើងទៅ​គួរ​ចាក់​វ៉ាក់សាំង​ការពារ មុន​រដូវភ្លៀង​ធ្លាក់ ព្រោះ ជំងឺ​នេះ​ច្រើន​កើត​នៅ​រដូវភ្លៀង​ធ្លាក់ ៕​​ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close