ស្ថាន​ទូត​អាមេរិក​បារម្ភ​ថា ​មហា​បាតុ​កម្ម​​​ អាច​នឹង​មាន​ហឹង្សា​

ភ្នំ​ពេញ​៖ ស្ថានទូត ​អាមេរិក​ប្រចាំ​កម្ពុជា និយាយថា នៅ​ថ្ងៃទី​៧ ខែកញ្ញា ការជួបជុំ​មួយ​របស់​មនុស្ស​លើសពី ១០.០០០ នាក់​ត្រូវបាន​មាន​ផែនការ​ធ្វើឡើង​នៅ​សួន​ប្រជាធិបតេយ្យ ចាប់​ពី​ម៉ោង ៨ ដល់ ១១ ព្រឹក​។

us-embassy-20122-BBQ_and_around_Phnom_Penh_061-500x375​ស្ថានទូត​និយាយទៀតថា “​ទោះបីជា​កន្លងមក​ការជួបជុំ​តវ៉ា បានធ្វើ​ឡើង​ដោយ​មិនមាន​អំពើ​ហឹ​ង្សា​ក្តី បាតុកម្ម ឬ​ព្រឹត្តិការ​ដែលមាន​គម្រោង​ធ្វើឡើង​ដោយ​សន្តិវិធី អាច​ក្លាយជា​ការ​ប្រឈម​មុខ​ដា​ក់​គ្នា ហើយ​អាច​នឹង​កើតជា​អំពើហិង្សា​ដោយ​មិន​ប្រាប់​ជាមុន​”​។

ស្ថានទូត​ អាមេរិក បាន​ប្រាប់​ដល់​ពលរដ្ឋ​របស់​ខ្លួន អោយ​ប្រយ័ត្ន​ចំពោះ​សន្តិសុខ​ផ្ទាល់ខ្លួន ហើយ​ចៀសវាង​នៅ​កន្លែង​ដែលមាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន ព្រមទាំង​ចាកចេញ​ពី​កន្លែង​ដែលមាន​មនុស្ស​ជួបជុំ​ច្រើន​៕ Cambodia News

Related Articles

Back to top button
Close
Close