វៀតណាមចេញច្បាប់ថ្មីសម្រាប់គ្រប់គ្រងការប្រើប្រាស់អ៊ីនធើរណិត
ច្បាប់សម្រាប់គ្រប់គ្រងការប្រើប្រាសអ៊ីនធើរណិតនៅវៀតណាមបានចូលជាធរមាននៅចុងសប្ដាហ៍កន្លងទៅនេះ។
ច្បាប់ថ្មីនេះហាមពលរដ្ឋវៀតណាមមិនឲ្យប្រើប្រាស់បណ្ដាញ សង្គមដើម្បីផ្សព្វផ្សាយខ្លឹមសារព័ត៌មានអ្វីឡើយក្រៅតែអំពីរឿង រ៉ាវផ្ទាល់ខ្លួនចាប់ពីថ្ងៃទី១ខែកញ្ញានេះតទៅ។
មាត្រាច្បាប់ នេះចែងថាបណ្ដាញសន្ទនាមតិនិងបណ្ដាញសង្គមតាមអ៊ីនធើរណិត មិនគួរចែកចាយអត្ថបទព័ត៌មានឡើយ ដែលជាការហាមប្រាមមិនឲ្យមានការពិភាក្សាអំពីព្រឹត្តិការណ៍ បច្ចុប្បន្នតាមអ៊ីនធើរណិត។
ច្បាប់ថ្មីនេះ ក៏តម្រូវឲ្យក្រុមហ៊ុនអ៊ីនធើរណិត បញ្ជាម៉ាស៊ីនបម្រើអ៊ីនអើរណិត (ឬ server) តែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះ៕ (Radio Australia)