នៅឥណ្ឌាមានការកើនឡើងករណីសម្លាប់កូនក្រមុំដោយសារតែជម្លោះប្រាក់បណ្ណាការទៅខាងកូនប្រុស
ស្ថិតិថ្មីនៅប្រទេសឥណ្ឌា និយាយថា ក្នុងមួយម៉ោងមានស្រ្តីម្នាក់ស្លាប់ដោយសារឱក្រិដ្ឋកម្មពាក់ ព័ន្ធនឹងជំនូនពីខាងកូនស្រីក្នុងពេលរៀបការ។
ការិយាល័យស្ថិតិជាតិរបស់ឥណ្ឌា និយាយថា កាលពីឆ្នាំទៅមានស្រ្តីជាង៨ពាន់នាក់បានស្លាប់ដោយសារតែ ជម្លោះលើជំនូនពាក់ព័ន្ធនឹងចំណងអាពាហ៍ពិពាហ៍ ហើយតួលេខនៃមរណភាពដោយមូលហេតុនេះបន្តកើនឡើងជាប់ជានិច្ចក្នុង រយៈពេល៥ឆ្នាំកន្លងទៅនេះ។
តាមប្រពៃណីរៀបអាពាហ៍ពិពាហ៍នៅឥណ្ឌា គ្រួសារខាងកូនក្រមុំត្រូវបង់ថ្លៃបណ្ណាការទៅគ្រួសារខាងកូនកម្លោះ។
មានការសម្លាប់ស្រ្តីឬស្រ្តីបង្ខំចិត្តធ្វើអត្តឃាតនៅពេលគ្រួសារខាងប្រុសដាក់សម្ពាធដើម្បីឲ្យបង់ប្រាក់បន្ថែម។
ថ្វីដ្បិត តែច្បាប់នៅឥណ្ឌាហាមទង្វើទាមទារឬទទួលប្រាក់បណ្ណាការដែលជា ការអនុវត្តអស់ពេល៤០ឆ្នាំហើយនោះ ក៏ទម្លាប់នេះនៅតែបន្តកើតមាននៅក្នុងសង្គមសព្វថ្ងៃនេះដែរ៕ (Radio Australia)