នៅ​ប្រទេស​ស្រីលង្កា​មាន​​ការ​រៀប​អាពាហ៍​ពិពាហ៍ឲ្យ​សត្វ​ឆ្កែ៩​គូ

មន្រ្តី​របស់​ក្រសួង​វប្បធម៌​នៃ​ ប្រទេស​ ស្រីលង្កា​បាន​ផ្ដល់​ការ​អនុគ្រោះ​​ យ៉ាង​ធំ​មួយ​ចំពោះ​ការ​រៀប​អាពាហ៍​ពិពាហ៍​ក្នុង​ទ្រង់​ទ្រាយដ៏​ធំ​មួយ​ឲ្យ​ ឆ្កែ​ប៉ូលិស ដែល​បាន​ប្រារព្ធ​ឡើង​តាម​គន្លង​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​​សម្រាប់​ ការរៀបចំ​មង្គល​ការ​។

រដ្ឋ​ មន្រ្តី​ក្រសួង​វប្បធម៌ស្រីលង្កា​លោក T B Ekanayake បាន​ទាមទារ​សុំ​ការ​ពន្យល់​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​​រៀបពិធី​ អាពាហ៍​ពិពាហ៍​សត្វ​ឆ្កែ​ដែល​ប្រព្រឹត្ត​ទៅ​​នៅ​​​ភាគ​កណ្ដាល​ប្រទេស​​ក្នុង ​គោល​បំណង​ធ្វើ​ការ​លើក​ស្ទួយ​កម្មវិធី​បង្ក​បង្កើន​ពូជ​ឆ្កែ​ ហិតក្លិនឲ្យបាន​ច្រើន​ថែម​ទៀត។

ប៉ូលិ​ស្រីលង្កា​បាន​រៀប​ការ​ឲ្យ​ឆ្កែ ​ចំនួន​៩​គូនៅលើ​វេទិកា​ដោយ​មាន​សម្លៀក​បំពាក់​ពណ៌​ស​និង​ផ្កា ដូច​ជា​មនុស្ស​ដែរ តាម​បែប​ផែន​របស់​ប្រពៃណី​ជាតិ​។

អ្នក​នាំ​ពាក្យ​ ម្នាក់​របស់​​កង​​ប៉ូលិស​នៃប្រទេស​ស្រីលង្កា​បាន​សម្ដែង​ការ​សុំ​ទោស​ទុក​ជា ​មុន​​ប្រសិន​ណា​បើ​ទង្វើ​នេះ​បាន​ញ៉ាំង​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ សតិអារម្មណ៍​របស់​សាធារណជន៕ (Radio Australia)

Related Articles

Back to top button
Close
Close