បុរសពីរនាក់​​​ក្នុង​ប្រទេសកេនយ៉ា​​នឹងរៀបការ​​ជាមួយ​មនុស្ស​ស្រី​ម្នាក់​ដែលខ្លួនស្រឡាញ់

បុរស​ពីរ​នាក់​ក្នុង​ប្រទេស​​កេនយ៉ា​ បាន​រក​ ឃើញ​មធ្យោបាយ​ដ៏កម្រ​មួយ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ស្នេហា​ត្រី​កោណ​​ ដោយ​សុខ​ចិត្ដ​ចុះ​ហត្ថលេខា ថា​អ្នកទាំង​ពីរ​​នឹង​រៀប​ការ​​ជាមួយ​​មនុស្ស​ស្រី​តែ​ម្នាក់​ដែល​ខ្លួន​ ស្រឡាញ់​។

ស្ត្រី​ម្នាក់​ នោះ​​និយាយ​ថា នាង​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​​បាន​ថា គួរ​ជ្រើ​ស​យក​បុរស​មួយ​ណា ក្នុង​ចំណោម​​បុរស​ទាំង​ពីរ​​ ដែល​ចង់​បាន​នាង​ជា​ភរិយា​នោះ​ទេ​។

​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំហើយ​ ដែល​​បុរស​​​ម្នាក់ៗ​​​មិន​បាន​ដឹង​​ថា ស្រ្ដី​ដែល​ខ្លួន​ស្រឡាញ់​នាង​​មាន​ទំនាក់​ទំនង​ស្នេហា​​ជាមួយ​​អ្នក​ផ្សេង​ ក្រៅ​ពី​​ខ្លួន។

​មាន​របាយ​ការណ៍​ថា​នៅ​ពេល​​ដែល​ប៉ូលិស​ដឹង​ថា បុរស​ទាំង​ពី​​រ​វាយ​តប់​គ្នា​ដោយ​សារ​តែ​ស្រី​ម្នាក់​នោះ​  ប៉ូលិស​​​បាន​​បញ្ចុះ​បញ្ចូល​ពួក​គេ​ទាំង​ពីរ​ ឲ្យ​រៀប​ការ​ជាមួយ​នឹង​​ស្ត្រី​នោះ។

បណ្តា​មេធាវី​​និយាយ​ថា ប្រទេសកេន​យ៉ា​​នឹង​ទទួល​ស្គាល់​អាពាហ៍​ពិពាហ៍​ដ៏​កម្រ​បែប​​នេះ ប្រសិន​​បើពួក​​គេ​​អាច​បង្ហាញ​​ឲ្យឃើញ​ថា ទំនៀម​ទម្លាប់​មួយ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​របស់​ពួក​គេ៕ (Radio Australia)

Related Articles

Back to top button
Close
Close