Zimbabwe គំរាមសងសឹកលោកខាងលិចដែលចង់ដាក់ទណ្ឌកម្មមកលើខ្លួន
ប្រធានាធិបតីនៃប្រទេស Zimbabwe ដែលទើបជាប់ឆ្នោតម្ដងទៀត លោក Robert Mugabe ថ្លែងថា លោកនឹងអនុវត្តវិធានការធ្វើការតបសងវិញចំពោះប្រទេសលោកខាងលិច ក្នុងករណីមានការដាក់ទណ្ឌកម្មលើប្រទេសរបស់លោក។
លោក Robert Mugabe បន្តថា ការធ្វើទណ្ឌកម្មពីសហរដ្ឋអាម៉េរិកនិងចក្រភពអង់គ្លេសទៅលើប្រទេស Zimbabwe នោះ គឺស្មើនឹងការវាយលុករុកគួនមកលើប្រទេសនេះ។
លោកថា លោកនឹងអាចប្រើវិធានការសងសឹកវិញ ដោយធ្វើការរឹតត្បៀតទៅលើក្រុមហ៊ុនពីប្រទេសលោកខាងលិចដែលកំពុង តែប្រតិបត្តិការនៅក្នុងប្រទេស Zimbabwe ៕ (Radio Australia)