ស្ត្រីមានផ្ទៃពោះ ៥ខែ ឈ្លោះជាមួយប្តី យកកាំបិតចុងស្រួច ចាក់ពោះខ្លួនឯងស្លាប់កូនក្នុងផ្ទៃ
ភ្នំពេញ៖ កាលពី វេលាម៉ោង៦និង១៥ នាទី ថ្ងៃទី២៦ ខែសីហា ស្ថិតនៅតាមបណ្តោយ ផ្លូវនេរុហ៍ សង្កាត់វាលវង់ ខណ្ឌ៧មករា ស្ត្រីមានផ្ទៃពោះ ៥ខែម្នាក់ បានរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ បន្ទាប់ពីស្ត្រីរងគ្រោះ បានយកកាំបិតចុងស្រួច ចាក់ពោះខ្លួនឯងខាងស្ដាំ ។
ស្ត្រីរងគ្រោះមានឈ្មោះ ផុន ស៊ីថាន់ថា អាយុ២៨ឆ្នាំ រស់នៅកន្លែងកើតហេតុ ហើយបច្ចុប្បន្នស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ កាល់ម៉ែត្រជួយសង្គ្រោះ រួចផុតពីសេចក្ដីស្លាប់ហើយ។
ប៉ុន្តែកូននៅក្នុងផ្ទៃរបស់នាង៥ ខែ មិនអាចជួយសង្គ្រោះបានទេ។ ស្ត្រីរងគ្រោះបានព្យាយាម ធ្វើអត្តឃាតជាច្រើន លើកច្រើនសាមកហើយ តែមិនបានសម្រេច ហើយលើកនេះ ក៏បានចាក់ខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីឈ្លោះគ្នាជាមួយប្តី៕ នាង/Cambodia News