វិធីសាស្ត្របំបាត់អាការៈឈឺសាច់ដុំ
សុខភាព៖ ការឈឺសាច់ដុំគឺជាជំងឺមួយប្រភេទដែលសម្គាល់ដឹងតាមរយៈការសាយភាយ និងឈឺចាប់រ៉ាំរ៉ៃ ការអស់កម្លាំង, ដេកមិនលក់ និងបញ្ហានៃការដេកផ្សេងៗទៀត, គាំងសន្លាក់ និងពិបាកក្នុងការពិចារណាសុទ្ធតែជារោគសញ្ញារបស់វាដែរ។
រក្សាតុល្យភាពរបបអាហារព្យាបាលជាសះស្បើយតាមរបៀបធម្មជាតិ អ្នកត្រូវញ៉ាំអាហារអោយមានតុល្យភាព និងតាមធម្មជាតិនោះគួរតែជាអាហារណាដែលសម្បូរសារធាតុអង់ទីអុក ស៊ីដង់ ព្រោះវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំដើម្បីអាចព្យាបាលជំងឺឈឺ សាច់ដុំនេះបាន។
ការហាត់ប្រាណគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិត ព្រោះវាជួយអោយសាច់ដុំសកម្ម និងរឹងមាំ នឹងជួយកាត់បន្ថយការឈឺ និងគាំងសាច់ដុំ, បង្កើនថាមពល, កាត់បន្ថយស្ត្រេស និងសម្ពាធរបស់សាច់ដុំ។
សម្រាប់វិធីដ៏ចាស់កម្រិលបំផុតនៃការឈឺចាប់រ៉ាំរ៉ៃនោះគឺត្រូវតែ ពិគ្រោះជាមួយគ្រូពេទ្យឯកទេសក្នុងដំណាក់កាលណាមួយដែលសំខាន់។ ការសិក្សាជាច្រើនបានបញ្ជាក់ថា ការចាក់ម្ជុលវិទ្យាសាស្ត្រមានប្រយោជន៍ណាស់ចំពោះការព្យាបាលការឈឺចាប់ រ៉ាំរ៉ៃ។
ការងូតទឹកអំបិលប្រភេត Eposm គឺជាប្រភពដ៏សំខាន់បំផុតនៃជាតិម៉ាញ៉េស្យូមចំពោះរាងកាយ ម៉េញ៉េស្យូមគឺជាជាតិរ៉ែដ៏សំខាន់ជួយបំពេញបន្ថែមនូវតម្រូវម៉ាញ៉េស្យូមរបស់រាងកាយ ដើម្បីជួយបំបាត់ការឈឺចាប់រ៉ាំរ៉ៃ វាក៏ផ្តល់ជាថាមពល និងបំបាត់ភាពស្ត្រេសរបស់សច់ដុំ ព្រមទាំងជួយអោយសាច់ដុំមានសុខភាពល្អផងដែរ។
ការដេកគឺជារឿងសំខាន់មួយសម្រាប់សុខភាពរបស់សាច់ដុំ ហើយវាក៏ជួយបំបាត់ភាពស្ត្រេសរវាងសាច់ដុំ និងសាច់ដុំផងដែរ ដូច្នេះជំងឺឈឺសាច់ដុំមិនមានការព្យាបាលមែន ប៉ុន្តែអាចបង្ការតាមវិធីខាងលើ៕ វត្តី/Cambodia News