ស្គាល់គ្នាតាមហ្វេសប៊ុកនាំទៅដេកផ្ទះសំណាក់ត្រូវចាប់ខ្លួន
ភ្នំពេញ ៖ យុវជន៣នាក់ត្រូវឪពុក ម្តាយយុវតី៣នាក់ជាសិស្សសាលាទួនហ្វាចាប់ខ្លួនប្រគល់ឱ្យនគរបាល ខណ្ឌចំការមននៅរសៀល ថ្ងៃទី២៥ សីហា ២០១៣ ដោយចោទថា បានលួងលោមកូនស្រីរបស់ពួកគាត់តាមបណ្តាញសង្គមហ្វេសប៊ុកនាំទៅដេក ផ្ទះសំណាក់អស់មួយយប់ថ្ងៃទី២៤ឈានចូលថ្ងៃទី២៥ សីហា ២០១៣ ។
យុវជនទាំង៣នាក់ខាងលើ ១-ឈ្មោះសួស ពិសី អាយុ១៤ឆ្នាំ, ២-ឈ្មោះសុច ចាន់ពិសី អាយុ១៦ឆ្នាំ និង៣-ឈ្មោះស៊ុន ឧត្តម អាយុ១៦ឆ្នាំដូចគ្នា។ ជុំវិញការឃាត់ខ្លួនជនទាំង៣នាក់ខាងលើនេះនគរបាលខណ្ឌចំការមន បានឱ្យដឹងថា ឪពុក ម្តាយយុវតី៣រូបជាសិស្សសាលាទួនហ្វាបាននាំខ្លួនយុវជនទាំង៣ នាក់នេះមកប្រគល់ឱ្យនគរបាលដោយចោទប្រកាន់ថា ពួកគេបានលួងលោមកូនស្រីរបស់ពួកគាត់តាមបណ្តាញសង្គមហ្វេសប៊ុកនាំ ចេញពីសាលាទៅដេកផ្ទះសំណាក់ក្រហមស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ អស់មួយយប់ ៕ នាង/Cambodia News