ជំនាញការការពារ និងសន្តិសុខជាតិពិភាក្សាពីវត្តមានទាហានអាម៉េរិកនៅអូស្ត្រាលី
អ្នកជំនាញការផ្នែកសន្តិសុខ និងការការពារជាតិកំពុងចូលរួមនៅក្នុងសន្និសីទស្តីពីការបង្កើន ចំនួនកងទ័ពអាម៉េរិកនៅក្នុងប្រទេសអូស្ត្រាលីភាគខាងជើងនៅទីក្រុង ដាវីនក្នុងថ្ងៃនេះ។
គេ រំពឹងថាទាហានជើងទឹកអាម៉េរិកចំនួន២៥០០នាក់នឹង ផ្លាស់វេនគ្នាដើម្បីបោះទីតាំងនៅប្រទេសអូស្ត្រាលីភាគខាងជើងរហូត ដល់ដំណាច់ឆ្នាំ ២០១៦។
អ្នកស្រាវជ្រាវពីសន្តិសុខ ជាតិនៃសាកលវិទ្យាល័យម៉ែលប៊ិន លោក Richard Tanter មានប្រសាសន៍ថា គេមានការព្រួយបារម្ភថាទំនាក់ទំនងជិតស្និទ្ធិរបស់អូស្ត្រាលីជា មួយសហរដ្ឋអាម៉េរិក អាចនឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសអូស្ត្រាលី ជាមួយបណ្តាប្រទេសអាស៊ីនៅក្បែរខាង៕ (Radio Australia)