ភូមាជាប្រទេសដែលមានករណីមេរោគរបេងស៊ាំនឹងថ្នាំច្រើនជាងគេបំផុត
សន្និសីទស្តីពីជំងឺរបេងដែលបាន រៀបចំ ធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលើកឡើងថា ប្រទេសនេះជាប្រទេសដែលមានករណីមេរោគស៊ាំនឹងថ្នាំច្រើនជាងគេ បំផុត ដែលត្រូវតែធ្វើការដោះស្រាយជាបន្ទាន់។
ជា រៀងរាល់ឆ្នាំមានរបាយការណ៍ពីការកើតជំងឺរបេង៩ពាន់ ករណីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមានអ្នកជំងឺតិចតួចបំផុតដែលទទួលបានការព្យាបាលត្រឹម ត្រូវ។
លោកវេជ្ជបណ្ឌិត Unni Karunakara នៃអង្គការសុខភាពគ្មានព្រំដែនមានប្រសាសន៍ថា ការព្យាបាលបច្ចុប្បន្នសម្រាប់ជំងឺរបេងដែលស៊ាំនឹងថ្នាំត្រូវចំណាយ ពេលពីរឆ្នាំ ដែលជាសកម្មភាពមួយត្រូវធ្វើឡើងជាបន្ទាន់នៅក្នុងប្រទេស មីយ៉ាន់ម៉ា៕ (Radio Australia)