អ្នកប្រើប្រាស់ Facebook ត្រូវចេះប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព នឹងមានសីលធម៌
ភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលមួយក្រោមប្រធានបទ “ការទំនាក់ទំនង ដើម្បីគណនេយ្យភាព” នាព្រឹកថ្ងៃទី២២ ខែសីហា នៅការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា យើងមិនអាចលុប (Facebook) ប៉ុន្តែយើងត្រូវចេះប្រើប្រាស់វាឲ្យមាន ប្រសិទ្ធិភាព នឹងក្រមសីលធម៌ ។
លោក ងី ច័ន្ទ្រផល បានបញ្ជាក់ថា ហ្វេសប៊ុកជាអាវុធមុខពីរ បើយើងចេះប្រើវាត្រឹមត្រូវ វាជាប្រយោ ជន៍របស់យើង។ យើងទទួលបានព័ត៌មានត្រឹមត្រូវ ប៉ុន្តែបើយើងមិនចេះប្រើវា វាសម្លាប់យើង ដោយឥតដឹងខ្លួន។ “ នេះហើយជាឃាតកម្ម ធ្វើអត្តឃាតខ្លួន”។
លោក ងី ច័ន្ទ្រផល បានមានប្រសាសន៍ទៀតថា ដូច្នេះជាចំណុនដែលសំខាន់ដែលយើងត្រូវពង្រឹងឡើងវិញ នៃការរៀបចំ ចូលរួមទាំងអស់គ្នាជំរុញនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាលឲ្យបាន លឿនទៅមុខ ជាពិសេសកំណែទម្រង់ថ្នាក់ក្រោមជាតិ ពីព្រោះថ្នាក់ក្រោមជាតិនេះមានសក្តាដានុពលច្រើនណាស់ ប៉ុន្តែកម្រិតនៃការយល់ដឹងរបស់គាត់នៅទាប ទាំងមន្ត្រីរាជការ ទាំងសង្គមស៊ីវិល
ដូច្នេះត្រូវតែខិតខំពង្រឹងកិច្ចការនេះបន្តិចម្តងៗ។យើងមិនអាចធ្វើ ទាំងអស់បានទេ យើងមានថវិកាប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងប៉ុន្តែកំណែទម្រង់នៅតែទៅមុខ អត់មានថយក្រោយទេ គឺកាន់តែខ្លាំងជាងមុខ ជាពិសេសគឺនៅថ្នាក់ក្រោមជាតិតែម្តង៕ នាង/Cambodia News