សម ​រង្ស៊ី ​ស្នើ​ឱ្យ​គ.ជ.ប​ រក្សា​កញ្ចប់​សុវត្ថិ​ភាព​“ក” ​ឱ្យ​ខ្ពស់​បំផុត ​

ភ្នំ​ពេញ​៖ កាល​ពី​​ថ្ងៃ​ទី​២១ ខែសីហា  លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​លិខិត​ទៅ លោក​អ៊ឹម សួស្តី ដើម្បី​ស្នើអោយ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រូបនេះ រក្សាទុក​កញ្ចប់​សុវត្ថិភាព «ក» អោយមាន​សុវត្ថិភាព​ខ្ពស់បំផុត។

លោក​ ​សម ​រង្ស៊ី​​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​ថ្លែង​​នៅ​​ក្នុង​​សន្និ​សិទ​​កាសែត​​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១៨​ សីហា។
លោក​ ​សម ​រង្ស៊ី​​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​ថ្លែង​​នៅ​​ក្នុង​​សន្និ​សិទ​​កាសែត​​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១៨​ សីហា។

នៅក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​ប្រធាន​គជប​ លោក​សម រង្ស៊ី​បាន​សរសេរ​ប្រាប់​លោក​អ៊ឹម សួ​ស្តីថា ក្រុម​ប្រឹក្សាធម្មនុញ្ញ​ដែល​កំពុង​ពិនិត្យ​បណ្តឹង​បោះឆ្នោត​របស់​គណបក្ស​ស​ ង្គ្រោះ​ជាតិ នឹង​អាច​សម្រេច​អោយ គជប ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឯកសារ​ពាក់ព័ន្ធ​នានា​នៅក្នុង​កញ្ចប់​សុវត្ថិភាព «ក» នេះ។

កញ្ចប់​សុវត្ថិភាព «ក» មាន​រក្សា​ឯកសារ​ដើម​ជាច្រើន​មកពី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ដូចជា ទំរង់ ១១០១ ១១០២ ១១០៨ បញ្ជី​បោះឆ្នោត​ដែល​ត្រូវបាន​ប្រើ​ក្នុង​ថ្ងៃ​បោះឆ្នោត ត្រា​សម្ងាត់ សន្លឹកឆ្នោត​ខូច គល់បញ្ជី​សន្លឹក​ឆ្នោត និង​ផ្ទាំង​ក្រដាស​ធំ​សម្រាប់​កត់ត្រា​សំឡេងឆ្នោត​ជា​ដើម។

ចំពោះ​លោក​សម រង្ស៊ី កញ្ចប់​សុវត្ថិភាព «ក» នេះ គឺជា​ឯ​សារ​ភស្តុតាង សម្រាប់​យកមកប្រើ​ប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​លទ្ធផល​បោះឆ្នោត របស់ គជប និង​គណ​បក្ស​នយោបាយ៕ Cambodia News

Related Articles

Back to top button
Close
Close