អាជ្ញាធរ​​ចិន​នឹង​ធ្វើ​ការ​ផាក​ជន​ដែល​នោម​​នៅ​ក្រៅ​ចាន​បង្គន់​​សាធារណៈ

ការ​ផាក​ពិន័យ​​នឹង​ត្រូវ​អនុវត្ត​ ទៅលើ​ជន​ណា​ ដែល​នោម​ខាង​ក្រៅ​ចាន​បង្គន់​ ក្នុង​បន្ទប់​ទឹក​សាធារណៈ​ នា​ទីក្រុង Shenzen ដែល​ជា​ទីក្រុង​ស្ថិត​នៅ​ភាគ​ខាង​ត្យូង​នៃ​ប្រទេស​ចិន។

សេចក្តី ​ព្រាង​នៃ​បទបញ្ញត្តិមួយ​​នេះ​ត្រូវ​បានផ្សព្វផ្សាយ​​ដោយ​ ពុំ​មាន​​បញ្ជាក់​​ឲ្យ​បាន​ច្បាស់​​ថា​តើ​បរិមាណ​​ទឹក​នោម​ដែល​ កំពប់ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ការ​ផាក​ពិន័យ​​នោះ​ឡើយ ។

អ្នក​ប្រើ​ បណ្តាញ​សង្គម Weibo របស់​ប្រទេស​ចិន បាន​​ធ្វើ​ការ​មាក់​ងាយ​យ៉ាង​ខ្លាំង​ លើ​ចំណាត់​ការ​នេះ ​ហើយ​មាន​ការ​យល់​ឃើញ​ថា ​អ្នក​ត្រួត​ពិនិត្យ ជា​ច្រើន​អ្នក​​នឹង​ត្រូវ​គេ​​ដាក់​ពង្រាយ​ដើម្បី​ត្រួត​ពិនិត្យ​សកម្ម​ភាព​ ទាំង​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close