អូស្ត្រាលី​ និង​ប្រទេស១២​ ​​ឯកភាព​​ទប់ស្កាត់​ និង​​ដាក់​ទោសការ​ជួយ​ដួរ​មនុស្ស​ និង​​ជន​សុំ​សិទ្ធិ​ជ្រក​កោនខុសច្បាប់

សន្និសិទ​អន្តរ​ជាតិ​មួយ​​ស្តីពី​ការ ​បញ្ឈប់​ ការ​ជួញ​ដួរ​មនុស្ស​ និង​​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​​ត្រូវ​បាន​​បញ្ចប់ ដោយមាន​​ប្រទេស​អូស្ត្រាលី​ និង​ប្រទេសចំនួន​​​ ១២​ផ្សេង​ទៀត ​បាន​ឯកភាព​យល់​ព្រម​ក្នុង​ការ​ទប់ស្កាត់​ និង​ការ​ដាក់​ទោសការ​ជួញ​ដួរ​មនុស្ស​ និង​​ជន​សុំ​សិទ្ធិ​ជ្រក​កោន​​ខុសច្បាប់។

ឯកសារខ្សែ ​អាត់​​​​ដែលបញ្ចូល​សម្លេង​ទៅ​លើ​សេចក្តី​ប្រកាស​នៅ​ ទីក្រុង​ Jakarta បាន​សង្ខេប​ពី​លទ្ធផល​របស់​​សន្និ​សិទ​នេះ ដោយ​បាន​​ឯក​ភាព​គ្នា​លើ​ករណីចំនួន ២៧​ចំណុច​ ។

ក្នុង​ចំណោម​ចំណុច​ ទាំង​នោះ មាន​៨​ចំណុច ​ផ្តោត​ទៅលើ​​វិធាន​ការណ៍ ​​ទប់​ស្កាត់​ការស្វែង​សុំ​សិទ្ធិ​ជ្រក​កោន  ដូច​ជា​ការ​បង្កើន​ល័ក្ខខ័ណ្ឌ​ស្ថានភាព​ឲ្យ​បាន​ប្រសើរ​ក្នុង​ប្រទេស​ដើម​​​ ៕ (Radio Australia)

Related Articles

Back to top button
Close
Close