ជំនួប​រវាង​ក្រុម​ការ​ងារ​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិប​រាជ័យ​

ភ្នំ​ពេញ​៖ ជំនួប​រក​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ ទី៥ រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ព្រំ សុខា និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ លោក សុន ឆ័យ ដែល​មាន​សមាជិក​ម្ខាងៗ​ចំនួន ៥​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី២០ ខែ​សីហា នា​មន្ទីរ​រដ្ឋសភា មិន​ទាន់​មាន​លទ្ធផល​គាប់​ប្រសើរ​ទេ។

លោក សុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ (ស្តាំ) លោក ព្រំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
លោក សុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ (ស្តាំ) លោក ព្រំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។

លោក ព្រំ សុខា ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ជំនួប​ពិភាក្សា​គ្នា​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ថា អាច​ជា​សញ្ញា​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​នៅ​ជំនួប​លើក​ក្រោយ ទោះ​បី​ជំនួប​លើក​នេះ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ក្តី។

ជាមួយ​គ្នា​នោះ​ លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​កិច្ច​ប្រជុំ​បាន​បញ្ចប់ មាន​ការ​ខក​ចិត្ត​ដែល​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​អាច​រក​ដំណោះស្រាយ​ ពី​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត​បាន​ ប៉ុន្តែ លោក សុន ឆ័យ មាន​ជំនឿ​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​អាច​ទម្លាយ​ភាព​ទាល់ច្រក​នេះ​ក្នុង​ជំនួប ​លើក​ក្រោយ។

ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ មិន​មាន​ជំនឿ​ថា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា អាច​សម្រប​សម្រួល​គ្នា ជុំវិញ​លទ្ធផល​បោះ​ឆ្នោត​ជាតិ​នេះ​បាន​ទេ ដរាប​ណា​គ្មាន​ជំនួប​រវាង​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ​នោះ​ទេ៕ Cambodia News

Related Articles

Back to top button
Close
Close