កសិករ​អូស្រ្តាលី​ភ្ញាក់​រលឹក​អំពី​ការ​ផលិត​ស្បៀង​ឲ្យ​សម​តាម​បំណង​របស់​ប្រទេស​អាស៊ី

ប្រធាន​សមាគមកសិករ​អូស្រ្តាលី​មួយ​រូប​និយាយថា កសិករ​អូស្រ្តាលី​ត្រូវ​តែ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ទៅ​នឹង​ទីផ្សារ​របស់​ប្រទេស​អាស៊ី។

លោក Dale Park ដែល​ជា​ប្រធាន​នៃ​សហព័ន្ធ​កសិករ​នៅ​ក្នុង​រដ្ឋ​អូស្រ្តាលី​ខាង​លិច ថ្លែង​ថា​ការ​ដែល​មាន​ជំនឿ​ថា​ប្រទេស​អូស្រ្តាលី​អាច​ក្លាយ​ជា​អ្នក​ ផ្គត់ផ្គង់​ស្បៀង​អាហារ​សម្រាប់​តំបន់​អាស៊ី​គឺ​ជា​ការ​គិត​ខុស​ ពីព្រោះថា​បណ្ដា​ប្រទេស​អាស៊ី​អាច​ផលិត​ស្បៀង​បាន​ដោយ​ខ្លួន​ឯង។

លោក​ បន្ត​ថា ទីផ្សារ​នៅ​ក្នុង​តំបន់​អាស៊ី​អាច​ពឹង​ផ្អែក​ផលិត​ផល​ពី​ប្រទេស​អូស្រ្តាលី​ ក្នុង​ទ្រង់​ទ្រាយ​តិច​តួច​​ប៉ុន្តែ​ពួកគេ​អាច​មាន​ជម្រើស។

លោក Dale Park ​បន្ថែម​ទៀត​ថា ប្រជាជន​អូស្រ្តាលី​ត្រូវ​តែ​ជម្នះ​ឲ្យ​បាន​លើ​ទស្សនៈ​របស់​ខ្លួន​ដែលឃើញ​ថា ​អូស្រ្តាលី​ជាអ្នក​លក់ ហើយអាស៊ី​ជា​អ្នក​​ទិញ នោះ។ ហើយ​នេះគឺជា​ប្រ​សាសន៍​​ដើម​របស់​លោក៖

“Australia seems to think that just because we are selling things, that’s good enough and they should be grateful that we’ve got things to sell to them. Whereas I really think the boot is on the other foot: that we should be making sure that we produce things that they are going to want, not the other way around”.

អម្បាញ​មិញ​នេះ​លោក Dale Park បាន​ថ្លែង​ថា ​អូស្រ្តាលី​ទំនង​ជា​គិត​ថា គ្រាន់​តែ​យើង​មាន​អ្វីៗ​សម្រាប់​លក់​នោះ​គឺគ្រប់​គ្រាន់​ទៅ​ហើយ។ និង​ទស្សនៈថា​អ្នក​ទិញ​គួរ​តែ​ដឹង​គុណ​យើង​វិញ​ទេ។ ប៉ុន្តែ​លោក​ថា​ស្ថានភាព​នេះ​មិន​ដូច្នោះ​ទៀត​ទេ។ លោក​ថា យើង​គួរ​តែ​ដឹងច្បាស់​ថា​យើង​​ត្រូវ​ផលិត​នូវ​អ្វីៗ​ដែល​ដែល​គេ​ចង់​បាន៕ (Radio Australia)

Related Articles

Back to top button
Close
Close