ឥណ្ឌូណេស៊ីបើកសន្និសីទដើម្បីបញ្ឈប់លំហូរនៃអ្នកស្វែងសុំសិទ្ធិជ្រកកោនទៅក្នុងប្រទេសអូស្រ្តាលី
មន្រ្តីជាន់ខ្ពស់ម្នាក់ទទួល បន្ទុក ផ្នែកអន្តោប្រវេសន៍នៃប្រទេ សឥណ្ឌូណេស៊ីនិយាយថាគន្លឹះសំខាន់ដើម្បីបញ្ឈប់ការធ្វើដំណើរ តាមទូករបស់ជនស្វែងសុំសិទ្ធិជ្រកកោនទៅក្នុងប្រទេសអូស្រ្តាលី ក៏ដូចជាការដួញដូរមនុស្សនោះ គឺត្រូវបញ្ចប់សង្គ្រាម ជម្លោះ ឬការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសនានាជាមុនសិន។
គួរបញ្ជាក់ថាការលើកឡើងបែបនេះ ធ្វើទៅនៅចំពេលដែលរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោក Bob Carr និងរដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្រ្តាលី លោក Tony Burke កំពុងតែធ្វើទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមនៅ ក្នុងសន្និសីទមួយដែលមានគោលបំណងបញ្ឈប់កាណូតអ្នកស្វែងសុំ សិទ្ធិជ្រក កោននិងការជួញដូរមនុស្សទៅក្នុងប្រទេសអូស្រ្តាលី។
មានតំណាងមកពីប្រទេសចំនួន១៤បានចូលរួមនៅក្នុងសន្និសីទនៅឯក្រុងហ្សាការតា៕ (Radio Australia)