អ្នក​វិទ្យាសាស្រ្តអូស្រ្តាលី​សិក្សា​អំពី​វិធី​ការពារ​ខ្លួន​របស់​ត្រី​ប្រែពណ៌​នៅ​ក្នុង​សមុទ្ទ​

ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ ​ថា ត្រី​មួយ​ប្រភេទ អាច​ធ្វើ​ការ​បម្លែង​​រូប​រាង​របស់​វា​បាន​ ដែល​រឹត​តែ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ពី​ការ​ប្រមាញ់​ជា​អាហារ​ដោយ​សត្វ​ដទៃ។

ក្រុម ​អ្នក​ស្រាវ​ជ្រាវ​​នៅ​សកលវិទ្យាល័យ​ James Cook ​នៅ​ក្នុងរដ្ឋ Queebsland ​បាន​រកឃើញ​ថា​ពពួក​ត្រី​ប្រែ​ពណ៌​មាន​រូប​សណ្ឋាណ​ស្រដៀង​ត្រី​កំភ្លាញ​ ត្រី​ក្រាញ់​ឬត្រី​កន្ធរ នៅ​ក្នុង​សមុទ្រ (damsel fish) អាច​បម្លែង​ឲ្យ​ឃើញ​ដូច​មាន​ភ្នែក​នៅ​ត្រង់​ម្ដុំក្បែរ​កន្ទុយ​របស់​វា​ នៅ​ពេល​ពួក​វា​ជួប​នឹង​ការ​គំរាម​កំហែង​ណាមួយ​ ប៉ុន្តែ​វា​អាចបង្រួម​ទំហំ​ភ្នែក​សិប្បនិមិត្ត​ឲ្យ​តូច​ប៉ុន​ភ្នែក​ពិត​ ប្រាកដ​របស់​វា​បាន​ផងដែរ។

លោក​សាស្រ្តាចារ្យ Mark McCormick មានប្រសាសន៍​ថា ត្រីប្រភេទ​នេះ​អាច​បំភាន់ភ្នែក​របស់​​​ស​ត្រូវឲ្យ​មើល​ឃើញ​ថា​វា​កំពុង​តែ​ ហែល​ទៅក្រោយ​វិញ។ លោក​ថា​កត្តាធម្មជាតិ​នេះ​អាច​ជួយ​កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ត្រី​ ប្រភេទ​​នេះ​​ពី​សំណាក់​សត្រូវ​របស់​វា៕ (Radio Australia)

Related Articles

Back to top button
Close
Close