ពលរដ្ឋអូស្រ្ដាលីភេទដូចគ្នាទៅរៀបការនៅនូវ៉ែលហ្សេឡង់
បុរសអូស្រ្ដាលី២រូប គឺជាជននៅក្នុងចំណោមអ្នកដែលបានប្រយោជន៍ពីច្បាប់ថ្មីរបស់ប្រទេស នូវ៉ែលហ្សេឡង់ដែលអនុញ្ញាតឲ្យមនុស្សភេទដូចគ្នាអាចរៀបការបាន ដែលច្បាប់នេះចូលជាធរមាននៅថ្ងៃនេះ។
លោក Paul McCarthy និងលោក Trent Kandler បានឈ្នះកម្មវិធីប្រកួតមួយដោយក្លាយទៅជាដៃគូស្រឡាញ់ភេទដូចគ្នា រៀបការជាលើដំបូងនៅនូវ៉ែលហ្សេឡង់ ទោះបីជាជាច្បាប់អូស្រ្តាលីមិនទទួលស្គាល់អាពាហ៍ពិពាហ៍របស់ អ្នកទាំង២ក៏ដោយ។
មន្រ្ដីនូវ៉ែលហ្សេឡង់ឲ្យដឹងថា មានជនស្រឡាញ់ភេទដូចគ្នាចំនួន៣១គូ នឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃនេះ។
លោក Conrad Reyners អ្នកចាត់ចែងយុទ្ធនាការទាមទារឲ្យមានសិទ្ធិស្មើគ្នាក្នុងការរៀប អាពាហ៍ពិពាហ៍នៅនូវ៉ែលហ្សេឡង់ឲ្យដឹងថា ជោគជ័យនេះគឺបានកើតឡើងក្រោយពីមានការប្រឹងប្រែងតស៊ូទាមទារអស់ ពេលជាច្រើនឆ្នាំ៕ (Radio Australia)