តំណាង​រាស្រ្ដ​អាម៉េរិក​ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​ជំនួយ​ទៅ​អេហ្ស៊ីប​

នៅ​សហរដ្ឋ​អាម៉េរិក​ តំណាង​រាស្រ្ដ​ជាន់​ខ្ពស់​ពី​គណបក្ស​សាធារណ​រដ្ឋ​បាន​អំពាវ​នាវ​ឲ្យ​លោក​ ប្រធានាធិបតី Barack Obama ដក​ការ​ផ្ដល់​ជំនួយ​ជាង​១ពាន់​លាន​ដុល្លារ​ដល់​ក្រុម​យោធា​អេហ្ស៊ីប​ ក្រោយ​ពី​មាន​ហេតុការណ៍​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​រយ​នាក់​កាល​ពី​ សប្ដាហ៍​មុន។

កាល​ពី​ពេល​ ២សប្ដាហ៍​មុន​ លោក​ព្រឹទ្ធ​សមាជិក John McCain និង​លោក Lindsey Graham ពី​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អេហ្ស៊ីប​តាម​សំណើ​របស់​ ប្រធានាធិបតី​អាម៉េរិក​។ លោក​ព្រឹទ្ធ​សមាជិក​ John McCain មាន​ប្រសាសន៍​ថា ការ​អោប​ដៃ​ឈរ​មើល​ការ​សម្លាប់​រង្គាល​នៅ​អេហ្ស៊ីប​ គឺជា​ការ​បំពាន​ទៅ​នឹង​គោល​​ជំហរ​​របស់​សហរដ្ឋ​អាម៉េរិក។

លោក​ ព្រឹទ្ធសមាជិក Lindsey Graham ក៏​ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​ជំនួយ​ទៅ​អេហ្ស៊ីប ហើយ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​នេះ​ផង​ដែរ។

មក​ទល់​ពេល​នេះ ប្រធានាធិបតី​បាន​ពន្យារ​ពេល​មិន​ទាន់ផ្ដល់​យន្ដ​ហោះ​ចម្បាំង​ទៅ​ឲ្យ​ អេហ្ស៊ីប​នៅ​ឡើយ​ទេ ហើយ​ក៏​លើក​ពេល​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ផង​ដែរ។ លោក​បាន​ការ​គាំ​ទ្រ​ចំណាត់​ការ​នេះ​ពី​តំណាង​រាស្រ្ដ​ជាន់​ខ្ពស់​នៃ​បក្ស​ ប្រជា​ធិបតេយ្យ។

តាំង​ពី​មាន​អំពើ​ហិង្សា​កើត​ឡើង​នៅ​អេហ្ស៊ីប​អស់​ ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​មនុស្ស​ជាង​៧៥០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត៕ (Radio Australia)

Related Articles

Back to top button
Close
Close