កុមារា​ម្នាក់​ទៀត​ហើយ ​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តា​សាយ​បក្សី​

ភ្នំ​ពេញ៖ កុមារា​ម្នាក់ អាយុ​៩​ឆ្នាំ រស់នៅ​ក្នុងភូមិ ដំណាក់​ដង្កោ ឃុំ​រាំង​កេសី ស្រុក​សង្កែ​ខេត្ត​បាត់ដំបង បាន​ឆ្លង​ជំងឺផ្តាសាយបក្សី កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា និង​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ខេត្ត​សៀមរាប​​​ ហើយ​បានស្លាប់​កាលពី​យប់​ថ្ងៃ​អាទិត្យ វេលា​ម៉ោង​១១​យប់ ​​នេះ​ជា​ករណី​ទី​១០​នៃ​ការស្លាប់ ក្នុង​ឆ្នាំ​២០១៣​នេះ​។​

07-m-22អង្គការ​សុខភាព​ពិភពលោក រាយការណ៍​មក​ថា កុមារ​បាន​ប៉ះពាល់​ជាមួយ​ទា និង​មាន់​ស្លាប់​នៅក្នុង​ភូមិ ដោយ​កាន់​បក្សី​ស្លាប់​ទាំងនោះ​ពី​ក្នុង​ទ្រុង យក​ទៅឲ្យ​បងស្រី​ចំអិនម្ហូប​។​

​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត​សុខ ទូច ​បាន​សំណូមពរ​ឲ្យ​ឪពុកម្តាយ ឬ​អាណាព្យាបាល ប្រុងប្រយ័ត្ន និង​ការពារ​ឲ្យបាន​ខ្ពស់​ចំពោះ​កូនចៅ​របស់​ខ្លួន ខណៈ​ជំងឺ​ផ្តាសាយ​នេះ មាន​ស​ភាពកាចសាហាវ​។

កាលពី​ថ្ងៃ​ទី​១៣​ខែ​សីហា ក្រសួង​សុខាភិបាល បានប្រកាសថា  ក្មេងប្រុស​-​ស្រី​២​នាក់​នៅ​ខេត្ត​កណ្តាល និង​ខេត្ត​បាត់ដំបង បាន​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី ហើយ​ត្រូវបាន​បញ្ជូន​មក​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​​ ហើយ​ពេល​ក្មេង​ប្រុស​ម្នាក់មក​ពី​​បាត់ដំបង បាន​ស្លាប់​​កាលពី​យប់​ថ្ងៃ​អាទិត្យ ខែសីហា វេលា​ម៉ោង​១១​យប់៕ Cambodia News

Related Articles

Back to top button
Close
Close