ស្តូប​ព្រះ​បរមរត​ន​កោដ្ឋ​ស្ថាប​នា​សម្រេច​បាន​៧០​ភាគ​រយ​ហើយ​

ភ្នំ​ពេញ​៖ មន្រ្តី​ការិយាល័យ​នគរូបនីយកម្ម​រាជធានី​ ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ​ស្តូប​ព្រះ​បរមរតន​កោដ្ឋ ព្រះ​ករុណា ព្រះមហាវីរក្សត្រ ព្រះ​បាទ នរោត្តម សីហនុ ដែល​បាន​សាងសង់​នៅ​លើ​សួន​ច្បារ​ខាង​​កើត​វិមាន​ឯករាជ្យ ពេល​នេះ​ស្ថាបនា​សម្រេច​បាន​៧០​ភាគ​រយ​ហើយ ដោយ​វា​គ្រោង​នឹង​បញ្ចប់​​នៅ​បំណាច់​ខែ​កញ្ញា​ខាង​មុខ។

ស្តូបព្រះបរមរតនកោដ្ឋ ដែលស្ថាបនាសម្រេចបាន៧០ភាគរយ
ស្តូបព្រះបរមរតនកោដ្ឋ ដែលស្ថាបនាសម្រេចបាន៧០ភាគរយ

សូម​បញ្ជាក់​ថា ស្តូប​ព្រះបរម​រូប ព្រះ​បរម​រតនកោដ្ឋ ត្រូវ​បាន​បញ្ចុះ​បឋម​សិលា​សាងសង់​កាល​ពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៣ ក្រោម​អធិបតី​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​។ ស្តូប​ព្រះបរម​រូប​នោះ ត្រូវ​គេ​សាងសង់​ឡើង​តាម​រចនា​បទ​ទម្រង់​បុស្បុក​ ដោយ​មាន​កម្ពស់​២៧ម៉ែត្រ​គិត​ពី​បាត​ខាង​ក្រោម​ដល់​កំពូល។ ចំណែក​តួ​ព្រះបរម​រូប ធ្វើ​អំពី​ស្ពាន់ មាន​កម្ពស់ ៤,៥ម៉ែត្រ ទ្រង់​ឈរ​លើ​ព្រះ​ទែន មាន​កម្ពស់ ២,៧ម៉ែត្រ​លើ​ខឿន​រាង​ចតុកោណ​កែង មាន​បណ្តោយ ៥៤ម៉ែត្រ ទទឹង ២៧ម៉ែត្រ និង​កម្ពស់ ០,៩ម៉ែត្រ។

បើ​តាមមន្រ្តី​នគរូបនីយកម្ម​ ការ​រចនា​សម្ព័ន្ធ​បុស្បុក និង​ព្រះបរម​រូប គឺ​ត្រូវ​បាន​កំណត់​យក​ខ្នាត​ទូទៅ​មួយ ដែល​សុទ្ធ​តែ​មាន​លេខ​អាច​បុក​ផ្គុំ​បញ្ចូល​គ្នា​ទៅ​បាន​ជា​លេខ៩​ទាំង​អស់៕ នាង/Cambodia News

Related Articles

Back to top button
Close
Close