បុរស​ម្នាក់​ត្រូវ​រថ​យន្ត​ដឹក​ដី​បើក​បុក ​និង​កិន​ស្លាប់​

ភ្នំ​ពេញ​៖ កាលពី ​វេលា​ម៉ោង ៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែសីហា  ​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់​ជីវិត​យ៉ាង  ​ អាណោចអាធ័ម ដោយសារតែ​ត្រូវ​រថយន្ត​ដឹក​ដី​មួយគ្រឿង ​​បើក​បុកពេល​​ទំហឹង និង​កិន​​ចំពាក់​កណ្តាល​ខ្លួន នៅ​ចំណុច​ផ្លូវ​លេខ ២៧៦ មុខ​ផ្សារ​ហេង​លី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

១33តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​​ឈ្មោះ សៀង កុសល អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទឹកកក​ មួយគ្រឿង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៧៦​ក្នុងទិសដៅ​ពី​ជើង​​ទៅ​​ត្បូង​។ ខណៈពេល​ជិះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថ​យន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5189 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ស្របគ្នា ក្នុង​ល្បឿន​យ៉ាង​លឿន​ដើម្បី​បើក​​វ៉ា​រ៉ឺម៉ក​ម៉ូតូ​ជន​រង​គ្រោះ​​ ប៉ុន្តែ​​រថយន្ត​វ៉ា​មិន​ផុត ​ក៏​ទាក់​ដៃ​រ៉ឺម៉ក​ម៉ូតូ​ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ចូល​ក្រោម​កង់​រថយន្ត ​កិន​ធ្លាយ​ពោះ​​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

ក្រោយពេល​​កើតហេតុ​តៃកុង​រថយន្ត​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​​  ​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះទៅ​អន្តរាគមន៍ ដើម្បី​ធ្វើការ​វាស់វែង និង​បាន​នាំយក​វត្ថុតាង​ទាំង​២​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះ​អា​ សន្ន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ Cambodia News

Related Articles

Back to top button
Close
Close