ADB ថា PNG និងកោះណារូបានប្រយោជន៍សេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB និយាយថា សេដ្ឋកិច្ចនៃប្រទេសប៉ាពួនូវ៉ែលហ្គីណេ (PNG) និងកោះណារូ អាចបានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងដោះស្រាយបញ្ហាជនស្វែងសុំ សិទ្ធិជ្រកកោនជាមួយអូស្រ្ដាលី។
ប៉ុន្ដែធនាគារនេះក៏បានលើកឡើងផងដែរថា មានគ្រោះថ្នាក់ ឬហានិភ័យមួយចំនួនសម្រាប់ប្រជាជាតិទាំងពីរ។
ចាប់ តាំងពីពេលដែលកិច្ចព្រមព្រៀងដោះស្រាយបញ្ហាជនស្វែងសិទ្ធិជ្រក កោនមកអូស្រ្ដាលីត្រូវបានគេប្រកាសឲ្យដឹងជាសាធារណៈនោះ ប្រទេសអូស្រ្ដាលីបានសន្យាបង្កើនការផ្ដល់ជំនួយសម្រាប់ប្រទេស ប៉ាពួនូវ៉ែលហ្គីណេ ដែលភាគច្រើនជំនួយនោះគឺសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។
ចំណែកប្រទេសណារូជាកោះវិញនោះ ទទួលប្រាក់កម្រៃទិដ្ឋាការយ៉ាងច្រើន ព្រោះសម្រាប់ជនស្វែងសិទ្ធជ្រកកោនម្នាក់ៗអូស្រ្ដាលីត្រូវចំណាយ ប្រាក់១ពាន់ដុល្លារមួយខែលើកិច្ចការទិដ្ឋាការនេះ។
លោក Stephen Groff អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា គេត្រូវការពេលច្រើនថែមទៀត មុននឹងអាចដឹងអំពីឥទ្ធិពលសេដ្ឋកិច្ចដែលបានពីកិច្ចព្រមព្រៀងរវាង អូស្រ្ដាលីជាមួយនឹងប្រទេសប៉ាពួនូវ៉ែលហ្គីណេ និងកោះណារូ៕ (Radio Australia)