រដ្ឋ​មន្រ្តី​ជប៉ុន​ម្នាក់​ចង់​ធ្វើ​ឲ្យ​ចិន​និង​កូរ៉េខាង​ត្បូង​ខឹង​សម្បានឹង​រឿងអតីតកាល​មួយ​

នៅ​ប្រទេស​ជប៉ុន​ រដ្ឋ​មន្រ្តី​មួយ​រូប​ក្នុង​ទីស្ដីការ​គណៈរដ្ឋ​មន្រ្តី​ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​វិមាន​ចង​ចាំ​អំពី​សង្គ្រាម​មួយ​កន្លែង​ដែល​ មាន​ភាព​ចម្រូង​ចម្រាស ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ចិន​និង​កូរ៉េខាង​ត្បូង​មាន​​ការ​ខឹង​សម្បា​។

ប្រទេស​ចិន​និង​កូរ៉េខាង​ត្បូង​មើលឃើញ​ថា​ទីកន្លែង​មួយ​នោះ​គឺ​ជា​ និមិត្ត​សញ្ញា​យ៉ាង​ជាក់​ច្បាស់នូវ​អតីត កាល​នៃ​ចក្រពត្តិ​និយម​របស់​​ជប៉ុន។

លោក ​រដ្ឋ​មន្រ្តី Yoshitaka Shindo ដែល​មាន​តួនាទី​ទទួល​បន្ទុក​កិច្ច​ផ្ទៃក្នុង​និង​ទំនាក់​ទំនង បាន​ធ្វើ​ទស្សនកិច្ច​នៅ​ឯ​វិមាន យ៉ាស៊ូគូនី ដើម្បី​​ប្រារព្ធ​ខួប​នៃ​ការ​ចុះ​ចាញ់​របស់​ប្រទេស​ជប៉ុន​នៅ​ក្នុងសង្គ្រាម​ លោក​លើក​ទី​២។

ក្រោយ​មក​លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ដោយ​ការ​សម្រេច​ចិត្តខ្លួន​​ឯង។

មាន​ការ​រំពឹង​ថា​ នឹង​មាន​អ្នកនយោបាយ​ច្រើន​រូប​ទៀត​​ដែល​នឹង​យក​គំរូ​​តាម​រដ្ឋ​មន្រ្តី​រូប​នេះ​នៅ​ថ្ងៃ​នេះ។

ប្រទេស ​ជប៉ុនបាន​សាង​សង់​ វិមាន យ៉ាស៊ូគូនី នេះ​ឡើង​ដើម្បី​គោរព​វិញ្ញណក្ខ័ន្ធ​របស់​ទាហាន​ជប៉ុន​ចំនួន​២​លាន​៥សែន​នាក់ ​ដែល​ពលី​ជិវិត​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​និង​សង្គ្រាម​ដទៃ​ទៀត៕ (Radio Australia)

Related Articles

Back to top button
Close
Close