ស្ត្រី​គួរ​ស្វែង​យល់​ពី​ការ​មក​រដូវ​

សុខភាព​៖ វា​មិនមែន​មិន​ធម្មតា​នោះ​ទេ ជាពិសេស​ក្នុង​ពីរ ឬ​បី​ឆ្នាំ​ដំបូង​ក្រោយ​ពី​អ្នក​ចាប់ផ្តើម​មាន​រដូវ​, មាន​វដ្ត​រដូវ​មិន​ទៀងទាត់ ឬ​ខក​ខាង​ក្នុង​ការ​មក​រដូវ​។ ក្មេង​ស្រី​ជា​ច្រើន​ក៏​សម្គាល់​ឃើញ​ពី​ការ​ផ្លាស់ប្តូរ​ចំពោះ​លំហូរ​ឈាមរដូវ និង​រយៈពេល​នៃ​ការ​មក​រដូវ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ផង​ដែរ​។​

Cam1ប៉ុន្តែ រដូវ​មិន​ទៀងទាត់​គឺជា​រឿង​ទូទៅ​មួយ​, វា​តែងតែ​ជា​គំនិតល្អ​មួយ​ដើម្បី​និយាយ​ទៅកាន់​គ្រូពេទ្យ​របស់​អ្នក​ ប្រសិនបើ​រដូវ​របស់​អ្នក​យូរ​ជាង​៧​ថ្ងៃ​, ឬ​មក​ច្រើនៗ​, មក​លឿន​ពេក​រៀងរាល់​២១​ថ្ងៃ ឬ​មាន​ភាពទៀងទាត់ ហើយ​ភ្លាមៗ​នោះ​បែរជា​ប្រែប្រួល​ទៅវិញ​។​

បញ្ហា​មួយចំនួន​ ដូចជា​អតុល្យភាព​នៃ​អរ​ម៉ូ​ន ឬ​ជំងឺ​នៃ​ការ​កកឈាម​ និង​បញ្ហា​ដទៃ​ទៀត​ដូចជា ស្ត្រេ​ស ឬ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងពេក ក៏​ប៉ះពាល់​ដល់​រដូវ​ផងដែរ​។ ការ​ហូរ​ឈាម​យូរ ឬ​ច្រើន​អាច​នាំ​អោយ​ស្លេកស្លាំង ហើយ​អ្នក​មិន​ចង់​មាន​វា​នោះទេ​។ ការវាយតម្លៃ​ដោយ​គ្រូពេទ្យ​អាចជួយ​កំណត់​មូលហេតុ​នៃ​បញ្ហា​ទាំងនោះ​បាន​៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close