ក្រុមហ៊ុន​អាកាសចរណ៍​​​​​​​​របស់​ចិន​​នឹង​បើក​ការ​ហោះ​ហើរ​​​ទៅក្រុង Cairns ក្នុង​​​​ប្រទេស​អូស្ត្រាលី

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Kevin Rudd ​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​ដ៏​ធំមួយ​របស់​ចិន បាន​យល់​ព្រម​ចាប់​ផ្តើម​ការ​ហោះហើរ​​ចូល​តំបន់​​ភាគ​ខាង​ជើង​​របស់​រដ្ឋ Queensland។

ក្រុមហ៊ុន China Southern ​​​​​​​​​​​​ដំណើរ​ការ​ហោះហើរ​ជា​ប្រចាំ​ថ្ងៃ​ ទៅ​​ក្រុង Brisbane ​ហើយ​លោក Kevin Rudd ​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អាកាសចរណ៍​​​​​​​​នេះ បាន​​បង្ហាញ​សញ្ញា​ថា​​នៅ​ពេល​នេះ ខ្លួន​នឹង​ពង្រីក​សេវា​ ដោយ​​បញ្ចូល​ការ​ហោះ​ហើរ​​​ទៅក្រុង Cairns ​​ផង​ដែរ។

លោក Kevin Rudd ​មាន​ប្រសាសន៍​ផង​ដែរ​​ថា ​ការ​កើន​ឡើង​​ខ្លាំង​នៃ​ចំនួន​​អ្នក​ទេសចរ​​​មកពី​ប្រទេស​ចិន ទើប​តែ​​ជា​ការ​ចាប់​ផ្តើម​ក្នុង​ប្រទេស​អូស្ត្រាលី៕ (Radio Australia)

Related Articles

Back to top button
Close
Close