ឃាតករ ​សម្លាប់​បុគ្គ​លិក​គ្រឹះ​ស្ថាន​មី​ក្រូហិ​រញ្ញ​វត្ថុ​ស្ថាប​នា​លី​មីត​ធីត​គឺ ​ស្ត្រី​ជា​ប្រពន្ឋ​

ស្វាយ​រៀង៖ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ ព្រឹក​ ថ្ងៃ​ទី​១០​ សីហា​ ២០១៣​ នៅ​ភូមិ​តា​រាង​បាល់​ សង្កាត់​គយ​ត្របែក​ ក្រុង​ស្វាយ​ រៀង ​បុរស​ម្នាក់​​ បាន​ស្លាប់​យ៉ាង​អា​ណោច​អាធ័ម​នៅ​ក្នុង​ថ្លុក​ឈាម ​ដោយ​ការ​កាប់​ប្រហារ​ ចំនួន​១២​កាំ​បិត​ គឺ​១១​កាំ​បិត​ចំ​ក្បាល​ និង​១​កាំ​បិត​ជិត​ដាច់​ក។

ស្ត្រីជាប្រពន្ឋ ដែលកាប់សម្លាប់ប្តី ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត។
ស្ត្រីជាប្រពន្ឋ ដែលកាប់សម្លាប់ប្តី ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត។

ឃាតករ​​កាប់​​សម្លាប់​​បុគ្គ​លិក​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រឹះ​​ស្ថាន​ ​មី​​ក្រូ​​ហិរញ្ញ​​វត្ថុ​ស្ថាប​​នា​លី​​មី​ត​​ធីត​ គឺ​ប្រ​ពន្ឋ​​ជន​រង​គ្រោះ​ ដោយនាង​បាន​រៀបចំឆាក​ ចោទថា​មាន​មិត្តភក្តិ​ទូរស័ព្ទហៅប្តី​របស់​ខ្លូន ​ទៅ​ផឹកស៊ី​រួច​ប្លន់សម្លាប់​យក​ចិញ្ចៀន​ ពេជ្រ​មួយ​វង់តម្លៃ​​១២០០ដុល្លារ​ និង​ទូរស័ព្ទម៉ាក​អាយហ្វូន​មួយ​គ្រឿង​​តម្លៃជាង​​៤០០ដុល្លារ​ ​។

បើតាម​ចម្លើយ​សារភាព​​របស់ស្ត្រីជាប្រពន្ឋឱ្យដឹងថា ការ​ដែល​នាង​លើក​ដៃកាប់​ប្រហារ​ប្តី​ ដោយសា​រ​ខឹងប្តី​ដើរ​ផឹក​ស៊ី​ស្ទើររាល់​ថ្ងៃ​ មិនគិត​ពី​ប្រពន្ឋកូន​​ ហើយ​ពេល​ត្រឡប់​មក​វិញ​តែង​រក​រឿង​ឈ្លោះ​ប្រកែក​វាយ​ដំរូបនាងទៀត​​ ។

បើ​តាម​មន្ត្រី​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ស៊ា​ង​ ប៉េង​ស្រ៊ឺ​អាយុ​២៧​ឆ្នាំ​ ជា​បុគ្គ​លិក​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ស្ថាប​នា​លី​មី​ត​ធីត​ នៅ​ខេត្ត​ស្វាយ​រៀង​ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​-ឃុំ​ខាង​លើ​ ប្រពន្ធ​ឈ្មោះ​ គូ​ ចិន្តា​នី​ អាយុ​២១​ឆ្នាំ​ ​មាន​កូន​ស្រី​១​នាក់​អាយុ​១៤​ខែ​៕ Cambodia News

Related Articles

Back to top button
Close
Close