ទំនាក់ទំនងនៃការលេងល្បែងតាមបណ្តាញសង្គម និងការលេងល្បែងស៊ីសងខាងក្រៅ
ក្រុមអ្នកស្រាវជ្រាវចង់ដឹងថា តើមាន ទំនាក់ទំនងយ៉ាងណារវាងសកម្មភាពតាមបណ្តាញអ៊ីនធើណិតដូចជាការលេង ល្បែងក្នុងសង្គម និងការលេងល្បែងក្នុងរូបភាពផ្សេងៗទៀត។
ស្ថាប័ន ស្រាវជ្រាវពីការលេងល្បែងប្រទេសអូស្ត្រាលី បានផ្តល់មូលនិធិ៥សែនដុល្លារសម្រាប់ធ្វើការសិក្សាស្រាវជ្រាវរយៈ ពីរឆ្នាំ ដែលរួមបញ្ចូលពីអ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Southern Crosss នៅក្រុង Adelaide និងប្រទេសកាណាដា។
ប្រ ធានក្រុមអ្នកស្រាវជ្រាវលោកស្រីបណ្ឌិត Sally Gainbury បានមានប្រសាសន៍ថា វាមិនទាន់ច្បាស់នៅឡើយទេថាតើការប្រើប្រាស់បណ្តាញសង្គមអាច ជំរុញឲ្យយុវវ័យ និងក្រុមអ្នករងគ្រោះដទៃទៀតទៅលេងល្បែងស៊ីសងចាក់លុយឬយ៉ាងណា នោះទេ៕(Radio Australia)