អ្នកវិទ្យាសាស្រ្តបង្ហាញថាសំរាមរសាត់ទៅកន្លែងផ្សេងៗគ្នាក្នុងសមុទ្រអាស្រ័យលើរលក
ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី បានឲ្យ ដឹងថា ការសិក្សាថ្មីមួយស្តីពីសំរាមដែលហូរចូលក្នុងសមុទ្រ ដោយសារទឹកជំនន់បានបង្ហាញថាសំរាមទាំងនោះហូរតាមទិសដៅផ្ទុយពី សំរាមដែលគេបោះចោលនៅតាមឆ្នេរសមុទ្រ។
ក្រុម អ្នកស្រាវជ្រាវទាំងនោះបានកំពុងតែធ្វើការ សិក្សាពីការអណ្តែត និងទិសដៅសំរាមបន្ទាប់ពីត្រូវគេបោះចោលនៅឆ្នេរសមុទ្រភាគខាងកើត ក្នុងរដ្ឋ Queensland។ ក្រុមអ្នកស្រាវជ្រាវកំពុងប្រមូលទិន្នន័យពីឧបករណ៍ដូចជាឧបករណ៍ ត្រីវិស័យបង្ហាញពីផែនទីដែលគេដាក់ក្នុងដបប្លាស្ទិកនៅក្នុងមហា សមុទ្រ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា ភាគច្រើនកាកសំណល់ដែលគេបោះចោលនៅក្នុងសមុទ្រដែលមានវត្តមានផ្កា ថ្ម ធ្វើដំណើរទៅទិសខាងជើង ដោយហូរទៅហូរមកនៅតំបន់ឆ្នេរដែលមានផ្កាថ្មប៉ប្រេះទឹក Great Barrier Reef។
ប៉ុន្តែអ្នកស្រាវជ្រាវមួយរូបក្នុងក្រុមនេះ លោក Scott Wilson មានប្រសាសន៍ថា នៅពេលដែលមានទឹកជំនន់ដែលទឹកទន្លេត្រូវហូរចាក់ក្នុងសមុទ្រ កាកសំណល់ទាំងនោះនឹងហូរចេញឆ្ងាយពីតំបន់ឆ្នេរខាងលើនេះ។ លោកបានបន្តទៀតថា បន្ទាប់មកសំរាមទាំងនោះដែលអណ្តែតចេញពីតំបន់ឆ្នេរខាងលើនេះមាន ដូចជា កាកសំណល់សំរាមសាឡុង ឬទូរទឹកកកអណ្តែតទូទាំងពិភពលោកទៅតាមចរន្តទឹកសមុទ្រ៕(Radio Australia)