គ្រោះថ្នាក់នៃការកក់សក់ញឹកញាប់ពេក
សុខភាព៖ សក់ដែលកក់ឡើងស្អាតហើយប្រហែលជាធ្វើអោយមានអារម្មណ៍ល្អ និងមានក្លិនក្រអូប ប៉ុន្តែការឧស្សាហ៍កក់សក់ពេកអាចធ្វើអោយសក់ស្ងួត, ស្រអាប់ និងពុកផុយ។
អ្នកឯកទេសខាងជំងឺសើស្បែក និងជំនាញខាងស្រាវជ្រាវទៅលើជំងឺសក់និយាយាថា “សក់គឺជាសរសៃ កាលណាអ្នកកក់សក់កាន់តែច្រើន ភាពអាក្រក់របស់វានឹងកើតមានកាន់តែច្រើនដែរ។ ជាមួយគ្នានេះដែរមិនមានហេតុផលណាដែលត្រូវកក់សក់រាល់ថ្ងៃនោះទេ”។ ការដែលឧស្សាហ៍កក់សក់អាចធ្វើអោយសក់មើលទៅដូចសរសៃចំបើងអញ្ជឹងដែរ។
ការប្រើប្រាស់សាប៊ូកក់សក់ដែលមានពពុះដើម្បីសម្អាតបានល្អ ប៉ុន្តែការពិតពពុះទាំងនេះត្រូវបានបង្កើតឡើងដោយធាតុផ្សំមិនល្អ ដូចជាសារធាតុ សូលហ្វាត ដែលមានក្នុងសាប៊ូកក់សក់នោះតែម្តង។ តាមពិត សូលហ្វាតទាំងនេះគ្មានមុខងាអ្វីដែលត្រូវមកសម្អាតស្បែកក្បាលឡើយ វាគ្រាន់តែជាទម្រងធាតុផ្សំមួយដើម្បីបង្កើតជាពពុះប៉ុណ្ណោះ តែវាបែរជាធ្វើអោយស្ងួតសោះទៅវិញទេ។
សាប៊ូកក់សក់ទៅកំចាត់ជាតិប្រេង និងកោសិការស្បែកជាច្រើនចេញពីស្បែកក្បាល។ វាមិនមែនកំពុងតែធ្វើរឿងដែលសរសៃសក់ត្រូវការនោះទេបើសិនជាអ្នក ប្រើផលិតផលជាច្រើនដែលកំពុងតែធ្វើអោយសក់ទៅជាស្រអាប់ៗនោះ។ ប៉ុន្តែជាទូទៅ សាប៊ូមិនមែនល្អសម្រាប់សរសៃនោះទេ”។
ធាតុផ្សំពីធម្មជាតិមានពពុះតិច ប៉ុន្តែវានៅតែមានថាមពលនៃការសម្អាតច្រើនជាមួយនឹងការបន្ថែមនូវ អត្ថប្រយោជន៍នៃការមិនសូវមានសំណល់”។ សរុបសេចក្តីមក ការផ្លាស់ប្តូរយកផលិតផលណាដែលគ្មានជាតិសូលហ្វាត ឬសាប៊ូពុំមានពពុះអាចការពារសក់កុំអោយខូចបាន៕ វត្តី/Cambodia News