ឆ្នំា ២០១៣៖ សេដ្ឋកិច្ច​ចិន​កំពុង​បន្ត​នៅ​ទ្រឹង

សេដ្ឋកិច្ច ​ចិន​កំពុង​បន្ត​បង្ហាញ​ឲ្យ​ ឃើញ​នូវ​សញ្ញា​ទ្រឹង​មួយ​កន្លែង និង​ហាក់​ដូច​ជា​មាន​ល្បឿន​ថយ​បន្តិច។ តួលេខ​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពន្ធដារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨ សីហា​បង្ហាញ​ថា សំណល់​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចុះ​ជិត ៣០% គិត​ត្រឹម​ខែ​កក្កដា​ក្នុង​រយៈពេល ១ឆ្នំា។ ទិន្នន័យ​នេះ​បាន​បញ្ជាក់​ពី​ការ​ថយ​ចុះ​នៃ​ការ​នំា​ទំនិញ​ចូល និង​ការ​នំា​ទំនិញ​ចេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

តំាង ​ពី​ប៉ុន្មាន​ខែ​កន្លង​មក​ហើយ​ដែល​សេដ្ឋកិច្ច​ចិន​កំពុង​មាន​កំណើន​យ៉ាង ​យឺតៗ។ អត្រា​កំណើន​សេដ្ឋកិច្ច​ចំនួន ៧% នៅ​ក្នុង​ត្រីមាសទី២ និង​ការ​ធ្លាក់​ចុះ​នូវ​សកម្មភាព​នៃ​កម្មន្តសាល​តំាង​ពី ១១ខែ​កន្លង​ទៅ បាន​និង​កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​បារម្ភ​ពី​ដំណើរដង្ហក់​នៃ​ប្រទេស​ មហាអំណាច​សេដ្ឋកិច្ច​ទី២​ក្នុង​លោក​មួយ​នេះ។

លោក Jean-François Huchet នាយក​មជ្ឈមណ្ឌល​សិក្សា​បារំាង​ស្តីពី​ប្រទេស​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​ ហុងកុង​បាន​យល់​ឃើញ​ថា មាន​សញ្ញា​ជា​ច្រើន​ដែល​បាន​និង​កំពុង​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​យ៉ាង​ ស៊ីជម្រៅ​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ចិន។ សេដ្ឋកិច្ច​ចិន​ដែល​តំាង​ពី​យូរ​លង់​មក​ហើយ បាន​ពឹង​ផ្អែក​សឹង​តែ​ទំាង​ស្រុង​លើ​វិនិយោគ​របស់​បរទេស និង​ការ​នំា​ទំនិញ​ចេញ។ យោង​តាម​លោក Huchet រដ្ឋាភិបាល​ក្រុង​ប៉េកំាង​ត្រូវ​តែ​ស្វែង​រក​គំរូ​ថ្មី​ក្នុង​ការ​ជម្រុញ​ សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​កំពុង​នៅ​ទ្រឹង​មួយ​កន្លែង តែ​ដើម្បី​អាច​ផ្លាស់ប្តូរ​ទម្លាប់​ស្វែង​រក​កំណើ​នេះ​បាន គេ​ត្រូវ​ការ​ពេល​វេលា​យូរអង្វែង។

យ៉ាង​ណា​ក៏​ដោយ និង​បើ​តាម​លោក Huchet ចិន​ត្រូវ​តែ​ផ្តើម​កាត់​បន្ថយ​បន្តិច​នូវ​ចង្វាក់​វិនិយោគ​ដែល​កំពុង​មាន​ កម្រិត​ខ្ពស់​ជ្រុល​តំាង​ពី​ដើម​ឆ្នំា ២០០០ ពិសេស​តំាង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកំាង​បាន​ផ្តើម​អនុវត្ត​នូវ​ផែនការ​ ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នំា ២០០៨។

ជាមួយ​នឹង​អត្រា​វិនិយោគ និង​ការ​នំា​ទំនិញ​ចេញ​ថយ​ចុះ សេដ្ឋកិច្ច​របស់​ចិន​ត្រូវ​តែ​ងាក​ទៅ​ពឹង​លើ​ការ​បង្កើន​ចំណាយ​របស់​ប្រជាជន ​ក្នុង​ស្រុក​វិញ​ម្តង។ ការ​ចំណាយ​របស់​ប្រជាជន​ក្នុង​ស្រុក​ដែល​កំពុង​នៅ​មាន​កម្រិត​ទាប​ខ្លំាង​ ណាស់៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close